គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 3:24-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​របស់​ឪពុក​ពួក​គើសុន​នេះ គឺ​អេលា‌សាប់​ជា​កូន​ឡាអែល

25. រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​គើសុន នៅ​ក្នុង​ត្រសាល​ជំនុំ នោះ​គឺ​ជា​រោង​ឧបោសថ ត្រសាល និង​គំរប ហើយ​នឹង​វាំង‌នន​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

26. ព្រម​ទាំង​រនាំង​ទីលាន និង​រនាំង​នៅ​មាត់​ទ្វារ​ទីលាន ដែល​បាំង​ជុំវិញ​នៃ​រោង​ឧបោសថ និង​អាស‌នា ហើយ​នឹង​ខ្សែ​ទាំង​ប៉ុន្មាន​សំរាប់​ប្រើ​ការ​នោះ​ដែរ។

27. ដំណ​អំពី​កេហាត់​មក នោះ​កើត​មាន​គ្រួសារ​អាំរ៉ាម គ្រួសារ​យីតសារ គ្រួសារ​ហេប្រុន និង​គ្រួសារ​អ៊ូស៊ាល នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កេហាត់

28. តាម​ចំនួន​ពួក​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​៨​ពាន់​៦០០​នាក់ ជា​អ្នក​រក្សា​ទី​បរិសុទ្ធ

29. ចំណែក​អស់​ទាំង​គ្រួសារ​របស់​ពួក​កេហាត់ គេ​ត្រូវ​ដំឡើង​ត្រសាល​ខាង​ត្បូង ជា​ចំហៀង​ក្បែរ​រោង​ឧបោសថ

30. ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ របស់​ឪពុក​ពួក​កេហាត់ គឺ​អេលី‌សាផាន ជា​កូន​អ៊ូស៊ាល

31. រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​គឺ​ជា​ហឹប​នៃ​សេចក្ដី​បន្ទាល់ តុ ជើង​ចង្កៀង អាស‌នា​ទាំង​២ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​សំរាប់​ទី​បរិសុទ្ធ ដែល​គេ​ប្រើ​ធ្វើ​ការ‌ងារ ព្រម​ទាំង​វាំង‌នន និង​ប្រដាប់​វាំង‌នន​ទាំង​ប៉ុន្មាន​ដែរ

32. ឯ​អេលាសារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ លោក​នឹង​ធ្វើ​ជា​មេ នៃ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​លេវី​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​លោក​ត្រួត‌ត្រា​លើ​គេ ឲ្យ​គេ​បាន​រក្សា​ទី​បរិសុទ្ធ​ដែល​ផ្ញើ​ទុក​នឹង​គេ។

33. ដំណ​អំពី​ម្រ៉ារី​មក នោះ​កើត​មាន​គ្រួសារ​ម៉ាស់លី​១ និង​គ្រួសារ​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​ម្រ៉ារី

34. ឯ​ពួក​គេ​ដែល​បាន​រាប់​តាម​ចំនួន​ពួក​ប្រុសៗ​ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​៦​ពាន់​២០០​នាក់

សូមអានជំពូកពេញលេញ ជនគណនា 3