គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 28:5-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង​យ៉ាង​សំរាំង​២​កំប៉ុង ទុក​ជា​ដង្វាយ​ម្សៅ

6. នេះ​ជា​ដង្វាយ​ដុត​ជានិច្ច ដែល​បាន​ចាប់​តាំង​ថ្វាយ​នៅ​ភ្នំ​ស៊ី‌ណាយ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

7. ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ច្រួច​ផង គឺ​ជា​២​កំប៉ុង​សំរាប់​កូន​ចៀម​១ ត្រូវ​ច្រួច​ថ្វាយ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​សុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​ទី​បរិសុទ្ធ

8. ឯ​កូន​ចៀម​១​ទៀត នោះ​ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច ដូច​ជា​នៅ​ពេល​ព្រឹក​ដែរ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

9. នៅ​ថ្ងៃ​ឈប់​សំរាក ត្រូវ​ថ្វាយ​កូន​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​ដោយ​ប្រេង និង​ដង្វាយ​ច្រួច​ផង

10. នេះ​ជា​ដង្វាយ​ដុត ដែល​ត្រូវ​ថ្វាយ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក លើស​ពី​ដង្វាយ​ដុត​ដែល​តែង‌តែ​ថ្វាយ​ជានិច្ច ព្រម​ទាំង​ដង្វាយ​ច្រួច​នោះ​ផង។

11. ហើយ​នៅ​រាល់​តែ​ថ្ងៃ​ដើម​ខែ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​ឥត​ខ្ចោះ​អាយុ​១​ខួប

12. ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ ដែល​ថ្វាយ​ជា​មួយ​នឹង​គោ​១ ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ ដែល​ថ្វាយ​ជា​មួយ​នឹង​ចៀម​ឈ្មោល​១

13. ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា​មួយ​នឹង​កូន​ចៀម​១ នេះ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

14. ហើយ​នឹង​ដង្វាយ​ច្រួច​ផង គឺ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​៤​កំប៉ុង សំរាប់​គោ​១ និង​៣​កំប៉ុង​សំរាប់​ចៀម​ឈ្មោល​១ ហើយ​២​កំប៉ុង​សំរាប់​កូន​ចៀម​១ នេះ​ជា​ដង្វាយ​ដែល​ត្រូវ​ដុត​ថ្វាយ រាល់​តែ​ខែ​ក្នុង​ឆ្នាំ​ជានិច្ច

15. ហើយ​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​១​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ដង្វាយ​លោះ​បាប លើស​ពី​ដង្វាយ ដែល​តែង​ដុត​ថ្វាយ​ជានិច្ច និង​ដង្វាយ​ច្រួច​នោះ​ផង។

16. លុះ​ដល់​១៤​ខែ​ចេត្រ នោះ​គឺ​ជា​ថ្ងៃ​បុណ្យ​រំលង​ផង​ព្រះ‌យេហូវ៉ា

17. ដល់​ថ្ងៃ​១៥​ក្នុង​ខែ​នោះ​ជា​ថ្ងៃ​បុណ្យ​ដែរ ត្រូវ​ឲ្យ​បរិភោគ​នំបុ័ង​ឥត​ដំបែរ​អស់​៧​ថ្ងៃ

18. នៅ​ថ្ងៃ​ដំបូង​នោះ​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ

19. ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​អាយុ​១​ខួប សុទ្ធ​តែ​ជា​សត្វ​ឥត​មាន​ខ្ចោះ

20. ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង លាយ​ដោយ​ប្រេង សំរាប់​គោ​១ ហើយ​២​ខ្ញឹង សំរាប់​ចៀម​ឈ្មោល​១

21. និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ​ក្នុង​កូន​ចៀម​ទាំង​៧​នោះ

22. ហើយ​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ដើម្បី​នឹង​ថ្វាយ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា

សូមអានជំពូកពេញលេញ ជនគណនា 28