គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 28:12-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ ដែល​ថ្វាយ​ជា​មួយ​នឹង​គោ​១ ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ ដែល​ថ្វាយ​ជា​មួយ​នឹង​ចៀម​ឈ្មោល​១

13. ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា​មួយ​នឹង​កូន​ចៀម​១ នេះ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

14. ហើយ​នឹង​ដង្វាយ​ច្រួច​ផង គឺ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​៤​កំប៉ុង សំរាប់​គោ​១ និង​៣​កំប៉ុង​សំរាប់​ចៀម​ឈ្មោល​១ ហើយ​២​កំប៉ុង​សំរាប់​កូន​ចៀម​១ នេះ​ជា​ដង្វាយ​ដែល​ត្រូវ​ដុត​ថ្វាយ រាល់​តែ​ខែ​ក្នុង​ឆ្នាំ​ជានិច្ច

15. ហើយ​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​១​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ដង្វាយ​លោះ​បាប លើស​ពី​ដង្វាយ ដែល​តែង​ដុត​ថ្វាយ​ជានិច្ច និង​ដង្វាយ​ច្រួច​នោះ​ផង។

16. លុះ​ដល់​១៤​ខែ​ចេត្រ នោះ​គឺ​ជា​ថ្ងៃ​បុណ្យ​រំលង​ផង​ព្រះ‌យេហូវ៉ា

17. ដល់​ថ្ងៃ​១៥​ក្នុង​ខែ​នោះ​ជា​ថ្ងៃ​បុណ្យ​ដែរ ត្រូវ​ឲ្យ​បរិភោគ​នំបុ័ង​ឥត​ដំបែរ​អស់​៧​ថ្ងៃ

18. នៅ​ថ្ងៃ​ដំបូង​នោះ​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ

19. ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​អាយុ​១​ខួប សុទ្ធ​តែ​ជា​សត្វ​ឥត​មាន​ខ្ចោះ

20. ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង លាយ​ដោយ​ប្រេង សំរាប់​គោ​១ ហើយ​២​ខ្ញឹង សំរាប់​ចៀម​ឈ្មោល​១

21. និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ​ក្នុង​កូន​ចៀម​ទាំង​៧​នោះ

22. ហើយ​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ដើម្បី​នឹង​ថ្វាយ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា

23. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ទាំង​នេះ ឲ្យ​លើស​ពី​ដង្វាយ​ដុត​ពេល​ព្រឹក ជា​ដង្វាយ​ដែល​តែង​ថ្វាយ​ជានិច្ច

24. គឺ​យ៉ាង​នោះ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌ស្ងោយ ដែល​ជា​ដង្វាយ​ដុត​រាល់​តែ​ថ្ងៃ​ក្នុង​៧​ថ្ងៃ​នោះ ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច ហើយ​នឹង​ដង្វាយ​ច្រួច​នោះ​ផង

25. លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក‌ស៊ី​អ្វី​ឲ្យ​សោះ។

26. មួយ​ទៀត នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ម្សៅ​ថ្មី​ដល់​ព្រះ‌យេហូវ៉ា ក្នុង​វេលា​បុណ្យ​អាទិត្យ​ទី​៧ នោះ​ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ

27. ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ អាយុ​១​ខួប

28. ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង គឺ​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង​លាយ​ដោយ​ប្រេង សំរាប់​គោ​ឈ្មោល​១ ២​ខ្ញឹង​សំរាប់​ចៀម​ឈ្មោល​១

សូមអានជំពូកពេញលេញ ជនគណនា 28