គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 28:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា នៅ​វេលា​កំណត់ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​នឹង​ថ្វាយ​ដង្វាយ​ដល់​អញ គឺ​ជា​អាហារ​របស់​អញ ដែល​សំរាប់​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​អញ។

3. ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ទៀត​ថា នេះ​ជា​ដង្វាយ​ដុត​ដែល​ឯង​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​រាល់​តែ​ថ្ងៃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ អាយុ​១​ខួប ទុក​ជា​ដង្វាយ​ដុត​ជានិច្ច

4. ឯ​កូន​ចៀម​១ ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក ហើយ​១​ទៀត​នៅ​ពេល​ល្ងាច

5. ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង​យ៉ាង​សំរាំង​២​កំប៉ុង ទុក​ជា​ដង្វាយ​ម្សៅ

6. នេះ​ជា​ដង្វាយ​ដុត​ជានិច្ច ដែល​បាន​ចាប់​តាំង​ថ្វាយ​នៅ​ភ្នំ​ស៊ី‌ណាយ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

7. ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ច្រួច​ផង គឺ​ជា​២​កំប៉ុង​សំរាប់​កូន​ចៀម​១ ត្រូវ​ច្រួច​ថ្វាយ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​សុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​ទី​បរិសុទ្ធ

8. ឯ​កូន​ចៀម​១​ទៀត នោះ​ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច ដូច​ជា​នៅ​ពេល​ព្រឹក​ដែរ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ ជនគណនា 28