គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 27:17-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ជា​អ្នក​ដែល​អាច​នឹង​ចេញ​ចូល​នៅ​មុខ​គេ ព្រម​ទាំង​នាំ​គេ​ចេញ​ចូល​ផង ដើម្បី​កុំ​ឲ្យ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ឡើយ

18. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​នាំ​យក​យ៉ូស្វេ​កូន​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​លោក

19. ត្រូវ​ដាក់​លោក​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ និង​ពួក​ជំនុំ​ទាំង​អស់​គ្នា រួច​ប្រគល់​សេចក្ដី​បង្គាប់​ដល់​លោក​នៅ​មុខ​គេ

20. ព្រម​ទាំង​ចែក​អំណាច​របស់​ឯង​ទៅ​លើ​លោក​ដែរ ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រតិ‌បត្តិ​តាម​លោក

21. ត្រូវ​ឲ្យ​លោក​ឈរ​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​លោក ដោយ‌សារ​សេចក្ដី​សំរេច​របស់​យូរីម គឺ​តាម​បង្គាប់​របស់​អេលាសារ​ដែល​គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​លោក​គេ​ត្រូវ​ចូល​មក​វិញ ទាំង​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា

22. ម៉ូសេ​ក៏​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា លោក​នាំ​យក​យ៉ូស្វេ​ទៅ​ដាក់​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ និង​ពួក​ជំនុំ​ទាំង​អស់​គ្នា

23. ក៏​ដាក់​ដៃ​លើ​លោក ហើយ​ប្រគល់​សេចក្ដី​បង្គាប់​ដល់​លោក ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

សូមអានជំពូកពេញលេញ ជនគណនា 27