គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 26:37-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. នោះ​ហើយ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​អេប្រា‌អិម តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៣​ម៉ឺន​២​ពាន់​៥០០​នាក់ នោះ​ជា​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ។

38. ឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​តាម​គ្រួ​គេ គឺ​បេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេឡា អ័សបេល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អ័សបេល អេហ៊ីរ៉ាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេហ៊ីរ៉ាម

39. ស៊ូផាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ូផាម ហ៊ូផាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហ៊ូផាម

40. ឯ​កូន​របស់​បេឡា នោះ​គឺ អើឌ​១ និង​ណាម៉ាន​១ ឯ​អើឌ ជា​អ្នក​បង្កើត​គ្រួ​អើឌ និង​ណាម៉ាន ជា​អ្នក​បង្កើត​គ្រួ​ណាម៉ាន

41. នោះ​ជា​ពួក​កូន​ចៅ​របស់​បេន‌យ៉ា‌មីន តាម​គ្រួ​គេ ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ នោះ​មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦០០​នាក់។

42. ឯ​ពួក​កូន​ចៅ​ដាន់​តាម​គ្រួ​គេ គឺ​ហ៊ូស៊ីម ជា​អ្នក​ដែល​បង្កើត​គ្រួ​ហ៊ូស៊ីម នោះ​ជា​គ្រួ​របស់​ដាន់​តាម​គ្រួសារ​គេ

43. ឯ​ពួក​គ្រួ​ហ៊ូស៊ីម​ទាំង​អស់ តាម​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៦​ម៉ឺន​៤​ពាន់​៤០០​នាក់។

សូមអានជំពូកពេញលេញ ជនគណនា 26