គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 25:3-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. គេ​ចូល​ពួក​ខាង​ព្រះ‌បាល-ពេអរ នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា ក៏​ឆួល​ឡើង​ទាស់​នឹង​គេ

4. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ចាប់​យក​ពួក​មេ​នៃ​បណ្តា‌ជន​ទាំង​អស់ មក​ចង​ព្យួរ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ឲ្យ​សេចក្ដី​ខ្ញាល់​ក្តៅ​របស់​ទ្រង់​បាន​បែរ​ពី​ពួក​អ៊ីស្រា‌អែល​ចេញ

5. នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ចៅ‌ក្រម​នៃ​ពួក​អ៊ីស្រា‌អែល​ថា ចូរ​អ្នក​រាល់​គ្នា​សំឡាប់​ពួក​របស់​ខ្លួន ដែល​ចូល​ពួក​ខាង​ព្រះ​បាល-ពេអរ​ចេញ​ទៅ។

6. ខណៈ​នោះ មាន​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ម្នាក់ នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់​មក​ឯ​បង​ប្អូន​ខ្លួន នៅ​ចំពោះ​មុខ​ម៉ូសេ និង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​កំពុង​យំ នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

7. កាល​ភីនេ‌ហាស ជា​កូន​អេលាសារ ដែល​ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ បាន​ឃើញ នោះ​ក៏​ក្រោក​ឡើង​នៅ​កណ្តាល​ពួក​ជំនុំ ចាប់​យក​លំពែង​នៅ​ដៃ

8. ចូល​ទៅ​ក្នុង​ត្រសាល​តាម​ក្រោយ​អ្នក​នោះ ហើយ​ក៏​ចាក់​ទំលុះ​អ្នក​ទាំង​២​នោះ​ទៅ គឺ​ទាំង​ប្រុស​សាសន៍​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ​ផង ត្រូវ​ត្រង់​ពោះ​នាង នោះ​សេចក្ដី​វេទនា​បាន​បាត់​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ

9. ឯ​អស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សេចក្ដី​វេទនា​នោះ មាន​ចំនួន​២​ម៉ឺន​៤​ពាន់​នាក់។

10. រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

សូមអានជំពូកពេញលេញ ជនគណនា 25