គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 22:31-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បើក​បំភ្លឺ​ភ្នែក​បាឡាម ឲ្យ​ឃើញ​ទេវតា​នៃ​ទ្រង់ ដែល​ឈរ​នៅ​ត្រង់​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ‌ហស្ត រួច​គាត់​ឱន​ក្បាល​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ

32. ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​ឯង​វាយ​លា​ដល់​ទៅ​៣​ដង​ដូច្នេះ មើល​អញ​បាន​ចេញ​មក​ទាស់​នឹង​ឯង ពី​ព្រោះ​ឯង​មាន​ចិត្ត​វៀច​នៅ​មុខ​អញ

33. លា​របស់​ឯង​បាន​ឃើញ​អញ ហើយ​បាន​ងាក​បែរ​ចេញ​ពី​អញ​៣​ដង​នេះ​ហើយ បើ​វា​មិន​បាន​បែរ​ចេញ​ពី​អញ​ទេ នោះ​ប្រាកដ​ជា​អញ​បាន​សំឡាប់​ឯង​ហើយ តែ​ទុក​ឲ្យ​វា​នៅ​រស់​វិញ

34. នោះ​បាឡាម​ក៏​ទូល​ទៅ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ថា ទូល‌បង្គំ​បាន​ធ្វើ​បាប​ហើយ ពី​ព្រោះ​ទូល‌បង្គំ​មិន​បាន​ដឹង​ជា​ទ្រង់​ឈរ​នៅ​ត្រង់​ផ្លូវ ទាស់​នឹង​ទូល‌បង្គំ​ទេ ដូច្នេះ​បើ​ដំណើរ​នេះ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដល់​ទ្រង់ នោះ​ទូល‌បង្គំ​នឹង​ត្រឡប់​ទៅ​វិញ​ឥឡូវ

35. តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា ចូរ​ទៅ​ជា​មួយ​នឹង​គេ​ចុះ ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​និយាយ​តែ​ពាក្យ​ដែល​អញ​ប្រាប់​ដល់​ឯង​ប៉ុណ្ណោះ ដូច្នេះ បាឡាម​ក៏​ទៅ​ជា​មួយ​នឹង​ពួក​មេ​របស់​បាឡាក​ទៅ។

36. កាល​បាឡាក​ឮ​ថា បាឡាម​មក​ដល់​ហើយ នោះ​ទ្រង់​ក៏​ចេញ​ទៅ​ទទួល​ដល់​ទី​ក្រុង​១​នៃ​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ព្រំ‌ដែន​ឆ្ងាយ​បំផុត

សូមអានជំពូកពេញលេញ ជនគណនា 22