គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 22:25-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទៀត រួច​វា​ចូល​ទៅ​អែប​ត្បៀត​ខ្លួន​នឹង​កំផែង គាប​ជើង​បាឡាម​នឹង​ថ្ម នោះ​គាត់​វាយ​វា​ម្តង​ទៀត

26. រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទៅ​ឈរ នៅ​ត្រង់​កន្លែង​ចង្អៀត​១​ទៀត ដែល​ឥត​មាន​ផ្លូវ​ណា នឹង​ងាក​បែរ​ទៅ ខាង​ឆ្វេង ឬ​ខាង​ស្តាំ​បាន​ឡើយ

27. លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា រួច​វា​លុត​ជង្គង់​ក្រាប​ចុះ​ទាំង​បាឡាម​នៅ​លើ​ខ្នង នោះ​បាឡាម​ក៏​ខឹង​ក្តៅ​ឡើង ហើយ​វាយ​វា​នឹង​ឈើ​ច្រត់

28. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បើក​មាត់​លា វា​ក៏​និយាយ​ទៅ​បាឡាម​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់​លោក បាន​ជា​លោក​វាយ​ខ្ញុំ​៣​ដង​ហើយ​នេះ

29. បាឡាម​ឆ្លើយ​ទៅ​លា​ថា គឺ​ពី​ព្រោះ​ឯង​កៀច​នឹង​អញ​ណាស់ បើ‌សិន​ជា​អញ​មាន​ដាវ​នៅ​ដៃ​ឥឡូវ នោះ​អញ​នឹង​សំឡាប់​ឯង​ចោល​ហើយ

30. សត្វ​លា​តប​ថា តើ​ខ្ញុំ​មិន​មែន​ជា​លា​របស់​លោក ដែល​លោក​បាន​ជិះ​មក​តាំង​ពី​ខ្ញុំ​ជា​របស់​ផង​លោក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ទេ​ឬ​អី តើ​ខ្ញុំ​ដែល​ធ្លាប់​ធ្វើ​យ៉ាង​ដូច្នេះ ចំពោះ​លោក​ដែរ​ឬ នោះ​គាត់​ឆ្លើយ​ថា ទេ។

31. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បើក​បំភ្លឺ​ភ្នែក​បាឡាម ឲ្យ​ឃើញ​ទេវតា​នៃ​ទ្រង់ ដែល​ឈរ​នៅ​ត្រង់​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ‌ហស្ត រួច​គាត់​ឱន​ក្បាល​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ

សូមអានជំពូកពេញលេញ ជនគណនា 22