គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 18:27-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ដូច្នេះ ដង្វាយ​ដែល​ឯង​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ នឹង​បាន​រាប់​ទុក​ដូច​ជា​ស្រូវ ដែល​ទើប​នឹង​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ទើប​នឹង​គាប​ដែរ

28. យ៉ាង​នោះ​ឯង​រាល់​គ្នា​ក៏​នឹង​បាន​ថ្វាយ​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា ពី​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ឯង​ទទួល​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ត្រូវ​ឲ្យ​ប្រគល់​ដង្វាយ​លើក​ចុះ​ឡើង​ផង​ព្រះ‌យេហូវ៉ា​នោះ ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ

29. ឯ​អស់​ទាំង​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ទទួល​នោះ ត្រូវ​ឲ្យ​រើស​យក​ចំណែក​ល្អ​បំផុត សំរាប់​នឹង​ថ្វាយ​ជា​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ផង​ព្រះ‌យេហូវ៉ា គឺ​ជា​ចំណែក​ដែល​បរិសុទ្ធ​ក្នុង​ដង្វាយ​ទាំង​នោះ

30. ដូច្នេះ ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា បើ​កាល​ណា​ឯង​រាល់​គ្នា​រើស​យក​ចំណែក​ល្អ​បំផុត ពី​ដង្វាយ​ទាំង​នោះ ទៅ​ថ្វាយ​ជា​ដង្វាយ​លើក​ចុះ​ឡើង នោះ​នឹង​បាន​រាប់​ទុក​ដូច​ជា​ផល​ចំរើន ដែល​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ផល​ចំរើន ដែល​គាប​ក្នុង​ឃ្នាប​ដល់​ពួក​លេវី

31. ឯង​រាល់​គ្នា ព្រម​ទាំង​គ្រួសារ​របស់​ឯង​ផង នឹង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ជា​កំរៃ​នៃ​ការ‌ងារ​ដែល​ឯង​ធ្វើ​ក្នុង​ត្រសាល​ជំនុំ

32. ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ល្អ​បំផុត ជា​ដង្វាយ​លើក​ចុះ​ឡើង​ហើយ នោះ​មិន​មាន​ទោស​ដោយ​ព្រោះ​របស់​ទាំង​នោះ​ទេ តែ​មិន​ត្រូវ​បង្អាប់​ដល់​ដង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ យ៉ាង​នោះ​ឯង​រាល់​គ្នា​មិន​ត្រូវ​ស្លាប់​ទេ។

សូមអានជំពូកពេញលេញ ជនគណនា 18