គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 18:22-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ដូច្នេះ អំពី​នេះ​ទៅ​មុខ មិន​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​លោ​គេ​ធ្វើ​បាប​អ្វី ហើយ​ត្រូវ​ស្លាប់

23. គឺ​ពួក​លេវី​វិញ ដែល​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ហើយ​គេ​ត្រូវ​តែ​រ៉ាប់រង​សេចក្ដី​កំហុស​របស់​គេ នេះ​ជា​បញ្ញត្ត​ច្បាប់​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​រៀង​ទៅ តែ​គេ​គ្មាន​កេរ‌អាករ​អ្វី​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ

24. ដ្បិត​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​១​ភាគ​ក្នុង​១០​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង នោះ​អញ​បាន​ឲ្យ​ដល់​ពួក​លេវី​ទុក​ជា​មរដក​ហើយ ហេតុ​នោះ​បាន​ជា​អញ​បាន​ប្រាប់​គេ​ថា គេ​គ្មាន​កេរ‌អាករ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ទេ។

25. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

26. ឲ្យ​ប្រាប់​សេចក្ដី​១​ទៀត​ដល់​ពួក​លេវី​ថា កាល​ណា​ឯង​រាល់​គ្នា​ទទួល​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​អញ​យក​ពី​គេ ឲ្យ​ដល់​ឯង​រាល់​គ្នា ទុក​ជា​មរដក នោះ​ឯង​រាល់​គ្នា​ត្រូវ​ហូត​១​ភាគ​ក្នុង​១០ ពី​ដង្វាយ​១​ភាគ​ក្នុង​១០​របស់​គេ ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា

27. ដូច្នេះ ដង្វាយ​ដែល​ឯង​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ នឹង​បាន​រាប់​ទុក​ដូច​ជា​ស្រូវ ដែល​ទើប​នឹង​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ទើប​នឹង​គាប​ដែរ

28. យ៉ាង​នោះ​ឯង​រាល់​គ្នា​ក៏​នឹង​បាន​ថ្វាយ​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា ពី​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ឯង​ទទួល​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ត្រូវ​ឲ្យ​ប្រគល់​ដង្វាយ​លើក​ចុះ​ឡើង​ផង​ព្រះ‌យេហូវ៉ា​នោះ ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ

29. ឯ​អស់​ទាំង​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ទទួល​នោះ ត្រូវ​ឲ្យ​រើស​យក​ចំណែក​ល្អ​បំផុត សំរាប់​នឹង​ថ្វាយ​ជា​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ផង​ព្រះ‌យេហូវ៉ា គឺ​ជា​ចំណែក​ដែល​បរិសុទ្ធ​ក្នុង​ដង្វាយ​ទាំង​នោះ

30. ដូច្នេះ ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា បើ​កាល​ណា​ឯង​រាល់​គ្នា​រើស​យក​ចំណែក​ល្អ​បំផុត ពី​ដង្វាយ​ទាំង​នោះ ទៅ​ថ្វាយ​ជា​ដង្វាយ​លើក​ចុះ​ឡើង នោះ​នឹង​បាន​រាប់​ទុក​ដូច​ជា​ផល​ចំរើន ដែល​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ផល​ចំរើន ដែល​គាប​ក្នុង​ឃ្នាប​ដល់​ពួក​លេវី

31. ឯង​រាល់​គ្នា ព្រម​ទាំង​គ្រួសារ​របស់​ឯង​ផង នឹង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ជា​កំរៃ​នៃ​ការ‌ងារ​ដែល​ឯង​ធ្វើ​ក្នុង​ត្រសាល​ជំនុំ

32. ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ល្អ​បំផុត ជា​ដង្វាយ​លើក​ចុះ​ឡើង​ហើយ នោះ​មិន​មាន​ទោស​ដោយ​ព្រោះ​របស់​ទាំង​នោះ​ទេ តែ​មិន​ត្រូវ​បង្អាប់​ដល់​ដង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ យ៉ាង​នោះ​ឯង​រាល់​គ្នា​មិន​ត្រូវ​ស្លាប់​ទេ។

សូមអានជំពូកពេញលេញ ជនគណនា 18