គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 15:31-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. ពី​ព្រោះ​បាន​មើល‌ងាយ ដល់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​ទទឹង​នឹង​បញ្ញត្ត​ទ្រង់​ផង ត្រូវ​តែ​កាត់‌កាល់​អ្នក​នោះ ឲ្យ​ដាច់​ចេញ​ជា​ពិត គេ​មាន​ទោស​ជាប់​នៅ​លើ​ខ្លួន​ហើយ។

32. កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​ទី​រហោ‌ស្ថាន គេ​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​រើស​ឧស នៅ​ថ្ងៃ​ឈប់​សំរាក

33. ឯ​ពួក​អ្នក​ដែល​ឃើញ ក៏​នាំ​ទៅ​ឯ​ម៉ូសេ និង​អើរ៉ុន ហើយ​នឹង​ពួក​ជំនុំ​ទាំង​អស់

34. គេ​ឃុំ​អ្នក​នោះ​ទុក ពី​ព្រោះ​មិន​ទាន់​បាន​សំដែង​ឲ្យ​ដឹង ជា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​នៅ​ឡើយ

35. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ត្រូវ​សំឡាប់​អ្នក​នោះ​ចោល​ទៅ​ជា​កុំ​ខាន ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ចោល​នឹង​ថ្ម នៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ

36. ដូច្នេះ​ពួក​ជំនុំ​ក៏​នាំ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល ចោល​នឹង​ថ្ម​ឲ្យ​ស្លាប់​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

37. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

38. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ត្រូវ​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​ខ្លួន នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ហើយ​ត្រូវ​មាន​ខ្សែ​ពណ៌​ផ្ទៃ​មេឃ​ជាប់​នឹង​រំយោល នៅ​គ្រប់​ទាំង​ជាយ​អាវ​របស់​គេ

39. នោះ​នឹង​បាន​សំរាប់​ជា​រំយោល ឲ្យ​ឯង​រាល់​គ្នា​មើល ដើម្បី​ឲ្យ​នឹក​ចាំ​ពី​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ប្រយោជន៍​កុំ​ឲ្យ​ឯង​រាល់​គ្នា​រក​តាម​តែ​ចិត្ត និង​ភ្នែក​ឯង ដែល​នាំ​ឲ្យ​ឯង​ផិត​ទៅ​តាម​នោះ​ឡើយ

40. គឺ​ឲ្យ​ឯង​រាល់​គ្នា​បាន​នឹក​ចាំ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​របស់​អញ ហើយ​ឲ្យ​បាន​បរិសុទ្ធ​សំរាប់​ព្រះ​នៃ​ឯង​វិញ

41. អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

សូមអានជំពូកពេញលេញ ជនគណនា 15