គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 15:25-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​ពួក​ជំនុំ នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា នោះ​នឹង​បាន​អត់​ទោស​ឲ្យ​គេ ដ្បិត​ការ​នោះ​ជា​ការ​កំហុស តែ​គេ​បាន​យក​ដង្វាយ​គេ​មក​ហើយ គឺ​ជា​ដង្វាយ​ដុត ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​លោះ​បាប​នៅ​ចំពោះ​យេហូវ៉ា ដោយ​ព្រោះ​ការ​កំហុស​របស់​គេ

26. នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា និង​ពួក​អ្នក​ដទៃ​ដែល​ស្នាក់​នៅ​កណ្តាល​គេ នឹង​បាន​រួច​ចាក​ទោស​ហើយ ដ្បិត​បណ្តា‌ជន​ទាំង‌ឡាយ​បាន​ធ្វើ​បាប​នោះ ដោយ​ឥត​ដឹង​សោះ។

27. បើ‌សិន​ជា​មាន​អ្នក​ណា​តែ​ម្នាក់ ធ្វើ​បាប​ដោយ​ឥត​ដឹង អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​លោះ​បាប

28. ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដែល​បាន​ធ្វើ​ខុស នៅ​វេលា​ណា​ដែល​គេ​ធ្វើ​បាប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដោយ​ឥត​ដឹង ដើម្បី​ឲ្យ​បាន​ធួន​នឹង​អ្នក​នោះ រួច​នឹង​បាន​អត់​ទោស​ឲ្យ​គេ

29. ត្រូវ​មាន​ច្បាប់​តែ​១​សំរាប់​អ្នក​ណា ដែល​ធ្វើ​ការ​ខុស​ដោយ​ឥត​ដឹង ទោះ​បើ​ជា​អ្នក​កើត​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជា​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ជា​មួយ​ក្តី

30. តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​ដោយ​ឥត​មាន​ខ្លាច ទោះ​បើ​ជា​អ្នក​ស្រុក ឬ​ជា​អ្នក​ស្នាក់​នៅ​ក្តី អ្នក​នោះ​ឈ្មោះ​ថា​ប្រមាថ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ត្រូវ​តែ​កាត់​អ្នក​យ៉ាង​នោះ​ចេញ​ពី​សាសន៍​របស់​ខ្លួន

សូមអានជំពូកពេញលេញ ជនគណនា 15