គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 15:18-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​នាំ​ឯង​ចូល​ទៅ

19. ហើយ​ឯង​នឹង​បរិភោគ​អាហារ​របស់​ស្រុក​នោះ នោះ​ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា

20. ត្រូវ​យក​ម្សៅ ដែល​លាយ​មុន​ដំបូង​មក​ធ្វើ​ជា​នំ​១ ថ្វាយ​សំរាប់​ជា​ដង្វាយ​លើក​ចុះ​ឡើង ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​នោះ ដូច​ជា​ដង្វាយ​ពី​លាន​ស្រូវ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​ដែរ

21. នៅ​អស់​ទាំង​ដំណ​ឯង​ត​ទៅ នោះ​ត្រូវ​យក​ម្សៅ ដែល​លាយ​មុន​ដំបូង​មក ថ្វាយ​ជា​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា។

22. បើ​កាល​ណា​ឯង​រាល់​គ្នា​ធ្វើ​ខុស ដោយ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​មក​ម៉ូសេ

23. គឺ​អស់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​បង្គាប់​សេចក្ដី​នោះ​មក ដរាប​ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ

24. បើ‌សិន​ជា​ការ​កំហុស​នោះ​បាន​ធ្វើ​ដោយ​ឥត​ដឹង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​ពួក​ជំនុំ​បាន​ដឹង​សោះ នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​១ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​តាម​របៀប​នោះ​ផង ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ

25. ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​ពួក​ជំនុំ នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា នោះ​នឹង​បាន​អត់​ទោស​ឲ្យ​គេ ដ្បិត​ការ​នោះ​ជា​ការ​កំហុស តែ​គេ​បាន​យក​ដង្វាយ​គេ​មក​ហើយ គឺ​ជា​ដង្វាយ​ដុត ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​លោះ​បាប​នៅ​ចំពោះ​យេហូវ៉ា ដោយ​ព្រោះ​ការ​កំហុស​របស់​គេ

សូមអានជំពូកពេញលេញ ជនគណនា 15