គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 15:10-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឯ​ដង្វាយ​ច្រួច នោះ​ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយ‌ជូរ​៤​កំប៉ុង សំរាប់​ជា​ដង្វាយ​ដុត ទុក​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

11. គឺ​យ៉ាង​នោះ​ដែល​ត្រូវ​ធ្វើ​ដល់​រាល់​តែ​គោ​ឈ្មោល​ពពែ​ឈ្មោល កូន​ចៀម​ឈ្មោល និង​កូន​ពពែ​នីមួយៗ

12. តាម​ចំនួន​សត្វ​ដែល​ឯង​រៀប​ថ្វាយ នោះ​ត្រូវ​តែ​ធ្វើ​ចំពោះ​សត្វ​នីមួយៗ​យ៉ាង​ដូច្នេះ​តាម​ចំនួន

13. អស់​អ្នក​ដែល​កើត​ក្នុង​ស្រុក ត្រូវ​តែ​ធ្វើ​តាម​របៀប​នេះ ក្នុង​កាល​ដែល​ថ្វាយ​ដង្វាយ​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

14. ឬ​បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ឬ​អ្នក​ណា​ក៏​ដោយ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​គ្រប់​ទាំង​ដំណ​ត​ទៅ ចង់​ថ្វាយ​ដង្វាយ​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​ដូច​ជា​ឯង​រាល់​គ្នា​ធ្វើ​ដែរ

15. នៅ​ក្នុង​ពួក​ជំនុំ នោះ​ត្រូវ​មាន​ច្បាប់​តែ​១ សំរាប់​ឯង​រាល់​គ្នា ហើយ​សំរាប់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ជា​មួយ​ដែរ គឺ​ជា​ច្បាប់​ដ៏​អស់​កល្ប‌ជានិច្ច នៅ​អស់​ទាំង​ដំណ​ត​ទៅ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទោះ​ទាំង​អ្នក​ប្រទេស​ក្រៅ ក៏​ដូច​ជា​ឯង​រាល់​គ្នា​ដែរ

16. ត្រូវ​ឲ្យ​មាន​របៀប​តែ​១ ហើយ​ច្បាប់​តែ​១​ប៉ុណ្ណោះ​សំរាប់​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​ឯង​ដែរ។

17. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

18. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​នាំ​ឯង​ចូល​ទៅ

19. ហើយ​ឯង​នឹង​បរិភោគ​អាហារ​របស់​ស្រុក​នោះ នោះ​ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា

20. ត្រូវ​យក​ម្សៅ ដែល​លាយ​មុន​ដំបូង​មក​ធ្វើ​ជា​នំ​១ ថ្វាយ​សំរាប់​ជា​ដង្វាយ​លើក​ចុះ​ឡើង ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​នោះ ដូច​ជា​ដង្វាយ​ពី​លាន​ស្រូវ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​ដែរ

21. នៅ​អស់​ទាំង​ដំណ​ឯង​ត​ទៅ នោះ​ត្រូវ​យក​ម្សៅ ដែល​លាយ​មុន​ដំបូង​មក ថ្វាយ​ជា​ដង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ ជនគណនា 15