គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 15:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​នឹង​ឲ្យ ទុក​សំរាប់​ជា​ទី​លំនៅ​របស់​ឯង

3. ហើយ​ចង់​យក​សត្វ​ពី​ហ្វូង​គោ ឬ​ពី​ហ្វូង​ចៀម ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ទោះ​បើ​ជា​ដង្វាយ​ដុត ឬ​ជា​យញ្ញ‌បូជា​លា​បំណន់ ឬ​ជា​ដង្វាយ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ឬ​ដែល​ថ្វាយ​នៅ​ថ្ងៃ​បុណ្យ​កំណត់​ក្តី ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

4. នោះ​អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​តែ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង ថ្វាយ​ជា​ដង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង​២​កំប៉ុង

5. ហើយ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​២​កំប៉ុង សំរាប់​ជា​ដង្វាយ​ច្រួច​ជា​មួយ​នឹង​ដង្វាយ​ដុត​នោះ ឬ​សំរាប់​រាល់​តែ​ចៀម​ក្នុង​យញ្ញ‌បូជា​នោះ

6. ឬ​បើ​ជា​ចៀម​ឈ្មោល នោះ​ត្រូវ​រៀប​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​នឹង​ប្រេង​៣​កំប៉ុង សំរាប់​ជា​ដង្វាយ​ម្សៅ

7. ហើយ​ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយ‌ជូរ​៣​កំប៉ុង​សំរាប់​ជា​ដង្វាយ​ច្រួច ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​ព្រះ‌យេហូវ៉ា

8. កាល​ណា​រៀប​គោ​ឈ្មោល​សំរាប់​ជា​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​លា​បំណន់ ឬ​ជា​ដង្វាយ​មេត្រី​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ជនគណនា 15