គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 13:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

2. ចូរ​ចាត់​មនុស្ស ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​កាណាន ដែល​អញ​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ត្រូវ​ចាត់​ម្នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ពួក​អយ្យកោ ដែល​គ្រប់​គ្នា​ជា​កំពូល​លើ​ពួក​ខ្លួន

3. រួច​ម៉ូសេ​ក៏​ចាត់​ពួក​នោះ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

4. ឯ​ឈ្មោះ​របស់​គេ នោះ​គឺ​សាំមួរ​ជា​កូន​សាគើរ ក្នុង​ពូជ​អំបូរ​រូបេន​១

5. សាផាត​ជា​កូន​ហូរី ក្នុង​ពូជ​អំបូរ​ស៊ីម្មាន​១

6. កាលែប​ជា​កូន​យេភូនេ ក្នុង​ពូជ​អំបូរ​យូដា​១

7. យីកាល​ជា​កូន​យ៉ូសែប ក្នុង​ពូជ​អំបូរ​អ៊ីសាខារ​១

8. ហូសេ​ជា​កូន​នុន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម​១

9. ប៉ាលធី​ជា​កូន​រ៉ាភូរ ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន​១

10. កាឌាល​ជា​កូន​សូឌី ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន១

11. កាឌី​ជា​កូន​ស៊ូស៊ី ក្នុង​ពូជ​អំបូរ​យ៉ូសែប គឺ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១

12. អាំមាល​ជា​កូន​កេម៉ាលី ក្នុង​ពូជ​អំបូរ​ដាន់​១

13. សេធើរ​ជា​កូន​មីកែល ក្នុង​ពូជ​អំបូរ​អេស៊ើរ​១

14. ណាស់ប៊ី​ជា​កូន​វ៉ុបស៊ី ក្នុង​ពូជ​អំបូរ​ណែប‌ថាលី​១

15. កេអួល​ជា​កូន​ម៉ាគី ក្នុង​ពូជ​អំបូរ​កាឌ់​១

16. នេះ​ហើយ​ជា​ឈ្មោះ​នៃ​ពួក​អ្នក​ដែល​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក ហើយ​ម៉ូសេ​ក៏​ហៅ​ហូសេ ជា​កូន​នុន​ថា យ៉ូស្វេ​វិញ។

17. ម៉ូសេ​ចាត់​អ្នក​ទាំង​នោះ ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​កាណាន ដោយ​ពាក្យ​ថា ត្រូវ​ចូល​ទៅ​តាម​ផ្លូវ​ពី​ខាង​ត្បូង​នេះ ឡើង​ទៅ​ឯ​ស្រុក​ភ្នំ

18. ហើយ​សង្កេត​មើល​ស្រុក​នោះ តើ​ជា​យ៉ាង​ណា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​នោះ​ផង តើ​ជា​ខ្លាំង​ឬ​ខ្សោយ ច្រើន​ឬ​តិច

សូមអានជំពូកពេញលេញ ជនគណនា 13