9. សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងអ្នកទាំង២នោះ រួចទ្រង់យាងបាត់ទៅ
10. ហើយពពកក៏ឡើងផុតពីលើត្រសាលទៅដែរ នោះមើល ម៉ារាមកើតឃ្លង់សដូចហិមៈ អើរ៉ុនបែរមកមើលម៉ារាមឃើញថាកើតឃ្លង់ដូច្នោះ
11. ក៏អង្វរដល់ម៉ូសេថា ឱលោកម្ចាស់ខ្ញុំអើយ សូមកុំទំលាក់បាបនេះមកលើយើងខ្ញុំ ដោយព្រោះយើងខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ ហើយបានធ្វើបាបនេះ នោះឡើយ
12. សូមកុំឲ្យម៉ារាមបានដូចជាកូនស្លាប់ ដែលមានសាច់រលួយពាក់កណ្តាល ក្នុងកាលដែលចេញពីផ្ទៃម្តាយមកនោះឡើយ
13. ម៉ូសេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះអង្គអើយ ទូលបង្គំសូមអង្វរទ្រង់ សូមមេត្តាប្រោសឲ្យម៉ារាមបានជាទៅ
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា បើឪពុកបានគ្រាន់តែស្តោះដាក់មុខនាង នោះតើមិនមានសេចក្ដីខ្មាសនៅអស់៧ថ្ងៃទេឬអី ដូច្នេះ ត្រូវបង្ខាំងនាងទុក នៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃដែរ រួចសឹមនាំមកវិញចុះ
15. ដូច្នេះគេក៏បង្ខាំងនាងនៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃ ហើយបណ្តាជនមិនបានធ្វើដំណើរទៅឯណា ដរាបដល់បាននាំម៉ារាមមកវិញ
16. រួចមក គេចេញដំណើរពីហាសិរ៉ូត ទៅដំឡើងត្រសាលនៅត្រង់ទីរហោស្ថានប៉ារ៉ាន។