គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 12:7-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ឯ​ម៉ូសេ​ជា​អ្នក​បំរើ​អញ នោះ​អញ​មិន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​ជា​អ្នក​ស្មោះ‌ត្រង់​ក្នុង​ផ្ទះ​របស់​អញ​ទាំង​មូល

8. អញ​នឹង​និយាយ​ផ្ទាល់​មាត់ នឹង​លោក​យ៉ាង​ច្បាស់​វិញ គឺ​មិន​មែន​ដោយ​ប្រស្នា​ទេ លោក​នឹង​បាន​ឃើញ​រូប​អង្គ​នៃ​ព្រះ‌យេហូវ៉ា​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ឯង​ហ៊ាន​និយាយ​ទំនាស់​នឹង​ម៉ូសេ ជា​អ្នក​បំរើ​អញ​ដូច្នេះ។

9. សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​កាត់​ឡើង​ទាស់​នឹង​អ្នក​ទាំង​២​នោះ រួច​ទ្រង់​យាង​បាត់​ទៅ

10. ហើយ​ពពក​ក៏​ឡើង​ផុត​ពី​លើ​ត្រសាល​ទៅ​ដែរ នោះ​មើល ម៉ារាម​កើត​ឃ្លង់​ស​ដូច​ហិមៈ អើរ៉ុន​បែរ​មក​មើល​ម៉ារាម​ឃើញ​ថា​កើត​ឃ្លង់​ដូច្នោះ

11. ក៏​អង្វរ​ដល់​ម៉ូសេ​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ សូម​កុំ​ទំលាក់​បាប​នេះ​មក​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ ហើយ​បាន​ធ្វើ​បាប​នេះ នោះ​ឡើយ

12. សូម​កុំ​ឲ្យ​ម៉ារាម​បាន​ដូច​ជា​កូន​ស្លាប់ ដែល​មាន​សាច់​រលួយ​ពាក់​កណ្តាល ក្នុង​កាល​ដែល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​នោះ​ឡើយ

សូមអានជំពូកពេញលេញ ជនគណនា 12