គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 5:5-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ភ្នំ​ទាំង​ប៉ុន្មាន​ក៏​រលាយ​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​ភ្នំ​ស៊ី‌ណាយ បាន​រលាយ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។

6. នៅ​ជំនាន់​សាំកើរ ជា​កូន​អ័ណាត ក្នុង​គ្រា​យ៉ា‌អែលនោះ​គេ​ទុក​ចោល​ថ្នល់​ធំ ពួក​អ្នក​ដំណើរ​ទាំង​ប៉ុន្មាន​ក៏​ដើរ​តាម​តែ​ផ្លូវ​ច្រក​វិញ

7. ភូមិ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ក៏​ចោល​នៅ​ស្ងាត់ គឺ​នៅ​ស្ងាត់​ច្រៀប ទាល់​តែ​ខ្ញុំ​ដេបូរ៉ា​នេះ​បាន​តាំង​ឡើង គឺ​បាន​ឡើង​ធ្វើ​ជា​ម្តាយ​នៃ​សាសន៍​អ៊ីស្រា‌អែល

8. គេ​បាន​ជ្រើស‌រើស​ព្រះ​ថ្មី បាន​ជា​កើត​មាន​ចំបាំង​នៅ​មាត់​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន គ្រា​នោះ ក្នុង​សាសន៍​អ៊ីស្រា‌អែល​៤​ម៉ឺន​នាក់ ឥត​មាន​ខែល ឬ​លំពែង​ណា​មួយ​ឡើយ

9. ខ្ញុំ​មាន​សេចក្ដី​ពេញ​ចិត្ត ចំពោះ​ពួក​ចៅ‌ហ្វាយ​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ក្នុង​ពួក​បណ្តា‌ជន គេ​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ

10. ឱ​អ្នក​រាល់​គ្នា​ដែល​ជិះ​លា​ស និង​អ្នក​រាល់​គ្នា​ដែល​អង្គុយ​លើ​ព្រំ​វិចិត្រ​ដ៏​មាន​ដំឡៃ ហើយ​អ្នក​រាល់​គ្នា​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​ថ្លែង​ប្រាប់​ចុះ

11. នៅ​ទី​ឆ្ងាយ​ពី​សូរ​អឺង‌អាប់​នៃ​ពួក​ប្រមាញ់​ធ្នូ នោះ​គេ​នឹង​ប្រជុំ​ត្រង់​កន្លែង​ដង​ទឹក ថ្លែង​ប្រាប់​ពី​អំពើ​សុចរិត​របស់​ព្រះ‌យេហូវ៉ា គឺ​ពី​អស់​ទាំង​អំពើ​សុចរិត​ដែល​ទ្រង់​ប្រោស ក្នុង​គ្រា​ដែល​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្នុង​គ្រា​នោះ​ពួក​រាស្ត្រ​ផង​ព្រះ‌យេហូវ៉ា​បាន​ចុះ​មក​ដល់​អស់​ទាំង​ទ្វារ​ក្រុង។

12. ចូរ​ភ្ញាក់ ចូរ​ភ្ញាក់​ឡើង​ចុះ ដេបូរ៉ា​អើយ ចូរ​ភ្ញាក់ ចូរ​ភ្ញាក់​ឡើង​ច្រៀង​ជា​ទំនុក​ទៅ ចូរ​ក្រោក​ឡើង​បារ៉ាក​អើយ ឱ​កូន​អ័ប៊ី‌ណោម​អើយ ចូរ​នាំ​ពួក​ឈ្លើយ​របស់​អ្នក​ទៅ​ចុះ

សូមអានជំពូកពេញលេញ ចៅហ្វាយ 5