គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 5:16-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ហេតុ​អ្វី​បាន​ជា​ឯង​នៅ​តែ​ក្នុង​ក្រោល​ចៀម និង​ស្តាប់​សូរ​ហ្វូង​សត្វ​យំ​ដូច្នេះ នៅ​ត្រង់​ជ្រោះ​ទឹក​របស់​ពួក​រូបេន នោះ​គេ​មាន​សេចក្ដី​នឹក​ពិចារណា​ក្នុង​ចិត្ត​យ៉ាង​ធំ

17. ឯ​ពួក​កាឡាត​គេ​បាន​នៅ​តែ​ខាង​នាយ​ទន្លេ​យ័រដាន់ ហើយ​ដាន់ ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​ក្នុង​នាវា​ដូច្នេះ ពួក​អេស៊ើរ​ក៏​បាន​អង្គុយ​នៅ​តែ​នឹង​មាត់​សមុទ្រ ហើយ​តាម​ស្ទឹង​របស់​គេ​ផង

18. គឺ​មាន​តែ​ពួក​សាប់‌យូល៉ូន​ទេ ដែល​ប្រថុយ​ជីវិត​ដល់​ស្លាប់ និង​ពួក​ណែប‌ថាលី​ដែរ គេ​បាន​ចូល​ទៅ​ច្បាំង​នៅ​ទី​វាល​ខ្ពស់។

19. ពួក​ស្តេច​បាន​មក​ច្បាំង គឺ​ពួក​ស្តេច​ស្រុក​កាណាន​គេ​មក​ច្បាំង​នៅ​ត្អាណាក ជិត​ទឹក​មេគី‌ដោ តែ​គេ​មិន​បាន​យក​របឹប​ដ៏​មាន​ដំឡៃ​អ្វី​សោះ

20. ផ្ទៃ​មេឃ​ក៏​បាន​ជួយ​ច្បាំង ផ្កាយ​ទាំង​ប៉ុន្មាន​បាន​ច្បាំង​នឹង​ស៊ីសេរ៉ា​ពី​ទី​គោចរ

21. ស្ទឹង​គីសុន​បាន​ហូរ​នាំ​យក​គេ​ទៅ​បាត់ គឺ​ស្ទឹង​គីសុន ជា​ស្ទឹង​ពី​ចាស់​បុរាណ​នោះ ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ជាន់​គេ​ដោយ​មាន​កំឡាំង​ដ៏​ខ្លាំង

22. គ្រា​នោះ​ឮ​សូរ​សន្ធឹក​ជើង​សេះ​ដែល​កំពុង​តែ​រត់ គឺ​ដែល​ពួក​ខ្លាំង​ពូកែ​រត់​ទៅ

23. ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​ថា ចូរ​ដាក់​បណ្តាសា​ដល់​មេរ៉ូស ចូរ​ដាក់​បណ្តាសា​ដល់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ ជា​យ៉ាង​ធ្ងន់ ពី​ព្រោះ​គេ​មិន​បាន​មក​ជួយ​ការ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជួយ​ទាស់​នឹង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ទេ

24. យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី នាង​នឹង​មាន​ពរ​លើស​ជាង​គ្រប់​អស់​ទាំង​ស្ត្រី ដែល​នៅ​ក្នុង​ត្រសាល​ផង

25. លោក​បាន​សូម​ទឹក​ផឹក តែ​នាង​បាន​ឲ្យ​ទឹក​ដោះ​វិញ គឺ​នាង​បាន​យក​ខ្លាញ់​ទឹក​ដោះ​ដាក់​ក្នុង​ចាន​លំអ​មក​ជូន​លោក

26. នាង​បាន​លូក​ដៃ​ទៅ​ចាប់​យក​ចំរ៉ឹង ហើយ​ដៃ​ស្តាំ​ចាប់​យក​ញញួរ​របស់​ពួក​ជាង រួច​បាន​វាយ​ស៊ីសេរ៉ា​នឹង​ញញួរ​នោះ គឺ​បាន​វាយ​ធ្លុះ​ក្បាល​លោក នាង​វាយ​ទំលុះ​ត្រង់​តើក

27. លោក​ក៏​ឱន ក៏​ដួល ក៏​ដេក នៅ​ទៀប​ជើង​នាង គឺ​នៅ​ទៀប​ជើង​នាង​ដែល​លោក​ឱន​ដួល​ចុះ ហើយ​នៅ​កន្លែង​ដែល​លោក​ឱន​នោះ លោក​ក៏​ដួល​ស្លាប់​នៅ​ទី​នោះ​ឯង។

28. ម្តាយ​ស៊ីសេរ៉ា​បាន​រង់​មើល​តាម​តារាង ហើយ​បន្លឺ​វាចា​តាម​បង្អួច​សួរ​ថា ហេតុ​អ្វី​បាន​ជា​រទេះ​លោក​ក្រ​មក​ដូច្នេះ ហេតុ​អ្វី​បាន​ជា​កង់​រទេះ​លោក​យឺត​ដល់​ម៉្លេះ

29. ពួក​ស្ត្រី​ប្រាជ្ញ​របស់​នាង​ក៏​ឆ្លើយ​ឡើង អើ នាង​ក៏​ឆ្លើយ​ដោយ​ខ្លួន​ឯង​ដែរ​ថា

30. តើ​គេ​រក​មិន​បាន​របឹប តើ​មិន​បាន​ចែក​គ្នា​ទេ​ឬ​អី គឺ​ជា​ស្ត្រី​ក្រមុំ​ម្នាក់ ឬ​២​នាក់​គ្រប់​គ្នា ឯ​ស៊ីសេរ៉ា តើ​មិន​បាន​របឹប​ជា​អាវ​ជ្រលក់​ល័ខ គឺ​ជា​អាវ​ប៉ាក់​មាន​ពណ៌​ពី​របឹប​ទាំង​ប៉ុន្មាន ជា​អាវ​ប៉ាក់​ទាំង​សង​ខាង ហើយ​ជ្រលក់​ល័ខ​ផង ដែល​សំណំ​នឹង​អ្នក​ចាប់​យក​របឹប​នោះ​ទេ​ឬ​អី។

31. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ទ្រង់​វិនាស​ទៅ​ដូច្នេះ​ដែរ តែ​សូម​ឲ្យ​ពួក​អ្នក ដែល​ស្រឡាញ់​ទ្រង់ បាន​ភ្លឺ​ដូច​ជា​ថ្ងៃ ក្នុង​កាល​ដែល​រះ​ឡើង​ពេញ​វង់​វិញ។នោះ​ស្រុក​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​៤០​ឆ្នាំ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 5