គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 3:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ទុក​នៅ ដើម្បី​នឹង​ល្បង​ល​ពួក​អ៊ីស្រា‌អែល​ដោយ‌សារ​គេ គឺ​នឹង​ល្បង​ល​អស់​អ្នក ដែល​មិន​បាន​ស្គាល់​អស់​ទាំង​ចំបាំង​នៅ​ស្រុក​កាណាន

2. គឺ​ប្រយោជន៍​តែ​ឲ្យ​អស់​ទាំង​ដំណរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ដឹង​ប៉ុណ្ណោះ ដើម្បី​នឹង​បង្រៀន​ឲ្យ​គេ​ចេះ​ច្បាំង គឺ​ពួក​អ្នក​ដែល​មិន​បាន​ធ្លាប់​ស្គាល់​ចំបាំង​កាល​ពី​មុន​មក

3. ឯ​សាសន៍​ទាំង​នោះ មាន​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥ និង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន និង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត

4. គឺ​សាសន៍​ទាំង​នោះ​ហើយ ដែល​បាន​ទុក​សំរាប់​នឹង​ល្បង​ល​អ៊ីស្រា‌អែល ឲ្យ​ដឹង​ជា​គេ​នឹង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​មក​ពួក​អយ្យកោ​គេ ដោយ‌សារ​ម៉ូសេ​ឬ​ទេ

5. ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ជា​មួយ​នឹង​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស

6. ហើយ​បាន​យក​កូន​គេ​ធ្វើ​ជា​ប្រពន្ធ ព្រម​ទាំង​ឲ្យ​កូន​ស្រី​របស់​ខ្លួន ទៅ​កូន​ប្រុស​របស់​គេ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ​របស់​គេ​ដែរ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 3