គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 21:16-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​ក៏​សួរ​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន ដ្បិត​ពួក​ស្ត្រី​ក្នុង​ពួក​បេន‌យ៉ា‌មីន​បាន​វិនាស​អស់​ហើយ

17. គេ​ឆ្លើយ​ថា ត្រូវ​ឲ្យ​មាន​កេរ‌អាករ​ឲ្យ​ពួក​អ្នក ដែល​បាន​រួច​ជីវិត​ក្នុង​ពួក​បេន‌យ៉ា‌មីន​ផង ដើម្បី​កុំ​ឲ្យ​មាន​ពូជ​អំបូរ​ណា​មួយ ត្រូវ​រលុប​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ឡើយ

18. ប៉ុន្តែ​ខ្លួន​យើង​រាល់​គ្នា គ្មាន​ច្បាប់​នឹង​ឲ្យ​កូន​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ទេ (ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ឲ្យ​កូន​ខ្លួន​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​បេន‌យ៉ា‌មីន)

19. រួច​គេ​ប្រាប់​ថា មើល រាល់​តែ​ឆ្នាំ​គេ​តែង​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​នៅ​ខាង​ជើង​បេត-អែល ហើយ​ខាង​កើត​ផ្លូវ ដែល​ឡើង​ពី​បេត-អែល​ទៅ​ឯ​ស៊ីគែម និង​ខាង​ត្បូង​ល្បូណា

20. ដូច្នេះ​គេ​បង្គាប់​ដល់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ

សូមអានជំពូកពេញលេញ ចៅហ្វាយ 21