គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 19:25-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ប៉ុន្តែ មនុស្ស​ទាំង​នោះ​មិន​ព្រម​ស្តាប់​គាត់​ទេ បាន​ជា​ប្ដី​របស់​នាង​នោះ គាត់​នាំ​នាង​ចេញ​ទៅ​ប្រគល់​ឲ្យ​គេ​ទៅ រួច​គេ​ក៏​ស្គាល់​នាង​គ្រប់​គ្នា ហើយ​ធ្វើ​បាប​នាង​ទាល់​តែ​ភ្លឺ ទើប​លែង​ឲ្យ​មក​វិញ

26. ដូច្នេះ​កាល​ថ្ងៃ​ទើប​នឹង​ភ្លឺ​ស្រាង​ឡើង នាង​ក៏​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​តា​នោះ គឺ​ជា​ផ្ទះ​ដែល​ប្ដី​នៅ។

27. លុះ​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​ហើយ ប្ដី​នាង​ក៏​ក្រោក​បើក​ទ្វារ​ចេញ​ទៅ ដើម្បី​នឹង​ធ្វើ​ដំណើរ​ត​ទៅ នោះ​ឃើញ​ប្រពន្ធ​ចុង​បាន​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ ដាក់​ដៃ​នៅ​លើ​ក្រប​ទ្វារ​ហើយ

28. គាត់​ហៅ​ថា នែ ចូរ​ក្រោក​ឡើង យើង​ទៅ តែ​នាង​មិន​ឆ្លើយ​សោះ ដូច្នេះ​គាត់​ក៏​លើក​ព្រនរ​ដាក់​លើ​លា នាំ​ត្រឡប់​ទៅ​ឯ​លំនៅ​ខ្លួន​ទៅ

29. កាល​គាត់​បាន​ចូល​ដល់​ទៅ​ក្នុង​ផ្ទះ​ហើយ នោះ​គាត់​យក​កាំបិត មក​កាត់​ខ្មោច​របស់​នាង​នោះ​ចេញ​ជា​១២​កំណាត់ ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល

30. រួច​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បាន​ឃើញ ក៏​និយាយ​គ្នា​ថា មិន​ដែល​ឃើញ​មាន​គេ​ធ្វើ​អំពើ​យ៉ាង​ដូច្នេះ​ទេ ចាប់​តាំង​ពី​ថ្ងៃ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ​ចូរ​ពិចារណា ហើយ​ពិគ្រោះ​គ្នា​ចុះ រួច​សំរេច​សេចក្ដី​ទៅ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 19