28. ឥតមានអ្នកណាមកជួយគេឡើយ ពីព្រោះទីនោះនៅឃ្លាតឆ្ងាយពីក្រុងស៊ីដូន ហើយពួកនោះមិនប្រកបគ្នានឹងអ្នកណាផង ក្រុងនោះនៅក្នុងវាលច្រកភ្នំ ដែលនៅជិតបេត-រេហុប រួចហើយពួកកូនចៅដាន់បានសង់ទីក្រុងនោះឡើងវិញ ទុកជាទីលំនៅរបស់គេ
29. ក៏ដាក់ឈ្មោះថា ដាន់ តាមឈ្មោះដាន់ជាអយ្យកោគេ ដែលអ៊ីស្រាអែលបានបង្កើត តែកាលពីដើម ក្រុងនោះឈ្មោះឡាអ៊ីសវិញ
30. ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសំរាប់ខ្លួនគេ ហើយយ៉ូណាថាន ជាកូនគើសំម ក្នុងពូជអំបូរម៉ាន៉ាសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់ពូជអំបូរដាន់តទៅ ដរាបដល់ថ្ងៃដែលពួកស្រុកនោះត្រូវគេនិរទេសទៅ
31. គេបានតាំងរូបឆ្លាក់ដែលមីកាធ្វើនោះ ទុកសំរាប់ពួកគេ អស់១អំឡុងដែលដំណាក់នៃព្រះនៅត្រង់ស៊ីឡូរ។