គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 17:5-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឯ​មីកា​នេះ គាត់​មាន​រោង​ព្រះ​១ ហើយ​ក៏​ធ្វើ​អេផូឌ និង​រូប​ព្រះ​១ រួច​ញែក​កូន​គាត់​ម្នាក់ ទុក​ជា​សង្ឃ​ដល់​ខ្លួន

6. នៅ​គ្រា​នោះ គ្មាន​ស្តេច​ណា​សោយ‌រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ ម៉្លោះ​ហើយ មនុស្ស​ទាំង‌ឡាយ គេ​តែង‌តែ​ប្រព្រឹត្ត​ការ​ដែល​ខ្លួន​គិត​ឃើញ​ថា​ត្រឹម​ត្រូវ។

7. រីឯ​នៅ​ក្រុង​បេថ្លេ‌ហិម ស្រុក​យូដា នោះ​មាន​មនុស្ស​កំឡោះ​ម្នាក់​ក្នុង​គ្រួ​យូដា ដែល​ជា​ពួក​លេវី គាត់​មាន​ទី​លំនៅ​អាស្រ័យ​នៅ​ទី​នោះ

8. គាត់​ក៏​ចេញ​ពី​បេថ្លេ‌ហិម នៅ​ស្រុក​យូដា​នោះ ដើម្បី​នឹង​ទៅ​ស្នាក់​នៅ​ទី​ណា​ដែល​រក​បាន កំពុង​ដែល​ធ្វើ​ដំណើរ​ទៅ នោះ​ក៏​មក​ដល់​ផ្ទះ​មីកា នៅ​ស្រុក​ភ្នំ​អេប្រា‌អិម

9. មីកា​សួរ​គាត់​ថា អ្នក​មក​ពី​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​ជា​ពួក​លេវី ពី​បេថ្លេ‌ហិម ស្រុក​យូដា ខ្ញុំ​ស្វែង​រក​ទី​ណា​ដែល​ខ្ញុំ​នឹង​ស្នាក់​នៅ​បាន

10. នោះ​មីកា​ឆ្លើយ​តប​ថា ដូច្នេះ ចូរ​នៅ​ជា​មួយ​នឹង​ខ្ញុំ ធ្វើ​ជា​ឪពុក​ហើយ​ជា​សង្ឃ​ដល់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​បើក​ប្រាក់​ឲ្យ​១០​ដួង​ក្នុង​១​ឆ្នាំ ព្រម​ទាំង​សំលៀក‌បំពាក់​១​សំរាប់ ហើយ​បាយ​ផង ដូច្នេះ អ្នក​នោះ​ក៏​ចូល​ទៅ

សូមអានជំពូកពេញលេញ ចៅហ្វាយ 17