គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 17:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម នោះ​មាន​បុរស​ម្នាក់​ឈ្មោះ មីកា

2. គាត់​និយាយ​ប្រាប់​ម្តាយ​ថា ប្រាក់​១១០០​ដែល​គេ​បាន​យក​ពី​ម៉ែ​ទៅ ហើយ​ម៉ែ​បាន​ដាក់​បណ្តាសា​ពី​រឿង​នោះ​នៅ​ត្រចៀក​ខ្ញុំ មើល​ប្រាក់​នោះ​នៅ​នឹង​ខ្ញុំ​ទេ គឺ​ខ្ញុំ​ហើយ​ដែល​យក ដូច្នេះ​ម្តាយ​និយាយ​ថា សូម​ពរ​ពី​ព្រះ‌យេហូវ៉ា​ដល់​ឯង​ជា​កូន

3. គាត់​ក៏​ប្រគល់​ប្រាក់​១១០០​នោះ​ដល់​ម្តាយ​វិញ រួច​ម្តាយ​និយាយ​ថា អញ​ថ្វាយ​ប្រាក់​នេះ​ដល់​ព្រះ‌យេហូវ៉ា​ពី​ដៃ​ខ្លួន​អញ​សំរាប់​កូន ដើម្បី​នឹង​សិត​រូប​១ ហើយ​ឆ្លាក់​ធ្វើ​ជា​រូប​១ ដូច្នេះ ហ៏ អញ​ប្រគល់​ឲ្យ​ឯង

4. តែ​គាត់​ប្រគល់​ប្រាក់​នោះ​ដល់​ម្តាយ​វិញ នោះ​ម្តាយ​ក៏​យក​ប្រាក់​២០០​ទៅ​ឲ្យ​ជាង​ស្មិត ជាង​ក៏​ឆ្លាក់​ធ្វើ​រូប​១ និង​រូប​សិត​១ រូប​នោះ​តាំង​នៅ​ក្នុង​ផ្ទះ​មីកា

5. ឯ​មីកា​នេះ គាត់​មាន​រោង​ព្រះ​១ ហើយ​ក៏​ធ្វើ​អេផូឌ និង​រូប​ព្រះ​១ រួច​ញែក​កូន​គាត់​ម្នាក់ ទុក​ជា​សង្ឃ​ដល់​ខ្លួន

សូមអានជំពូកពេញលេញ ចៅហ្វាយ 17