គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 10:8-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ពួក​ទាំង​នោះ​ក៏​ធ្វើ​ទុក្ខ ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​របស់​ពួក​សាសន៍​អាម៉ូរី គឺ​ជា​ស្រុក​កាឡាត ចាប់​តាំង​ពី​ឆ្នាំ​នោះ រហូត​ដល់​អស់​១៨​ឆ្នាំ​ត​ទៅ​មុខ

9. រួច​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ច្បាំង​នឹង​ពួក​យូដា ពួក​បេន‌យ៉ា‌មីន និង​ពួក​វង្ស​អេប្រា‌អិម​ថែម​ទៀត បាន​ជា​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។

10. គ្រា​នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​យើង​ខ្ញុំ​បាន​លះ​ចោល​ព្រះ​នៃ​យើង​ខ្ញុំ ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល​វិញ

11. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ទៅ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា តើ​អញ​មិន​បាន​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​ពួក​សាសន៍​អេស៊ីព្ទ សាសន៍​អាម៉ូរី និង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នឹង​សាសន៍​ភីលីស្ទីន​ទេ​ឬ​អី

12. មួយ​ទៀត ពួក​សាសន៍​ស៊ីដូន សាសន៍​អាម៉ា‌លេក និង​ពួក​ម៉ាអូន បាន​ធ្វើ​ទុក្ខ​ដល់​ឯង​រាល់​គ្នា​ដែរ តែ​កាល​ឯង​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​អញ នោះ​អញ​បាន​ជួយ​សង្គ្រោះ​ឯង ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ទៅ

13. ប៉ុន្តែ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ដូច្នេះ អញ​មិន​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ទៀត​ឡើយ

14. ចូរ​ទៅ​អំពាវ‌នាវ​ដល់​ព្រះ​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​បាន​រើស​នោះ​វិញ ត្រូវ​ឲ្យ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​ឯង​ក្នុង​វេលា​ដែល​មាន​សេចក្ដី​វេទនា​ចុះ

15. តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទូល​តប​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​រាល់​គ្នា​មាន​បាប​ហើយ ដូច្នេះ​សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ តាម​តែ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ សូម​តែ​ជួយ​យើង​ខ្ញុំ​ឲ្យ​រួច​នៅ​ថ្ងៃ​នេះ​កុំ​ខាន

16. រួច​គេ​យក​អស់​ទាំង​ព្រះ​ដទៃ​របស់​គេ​ចោល​ចេញ ក៏​បែរ​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​ក៏​មាន​សេចក្ដី​រំជួល ដោយ​ព្រោះ​សេចក្ដី​វេទនា​នៃ​ពួក​អ៊ីស្រា‌អែល។

17. គ្រា​នោះ​ពួក​កូន​ចៅ​អាំម៉ូន គេ​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​មីសប៉ា

18. នោះ​ពួក​បណ្តា‌ជន​នឹង​ពួក​អ្នក​ជា​កំពូល​របស់​ពួក​កាឡាត គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​អ្នក​ណា​ហ៊ាន​ចាប់​ផ្តើម​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន អ្នក​ណា​ដែល​ហ៊ាន នោះ​នឹង​បាន​ធ្វើ​ជា​មេ​លើ​ពួក​មនុស្ស នៅ​ស្រុក​កាឡាត​ទាំង​អស់។

សូមអានជំពូកពេញលេញ ចៅហ្វាយ 10