គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 9:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ នៅ​វេលា​នោះ​ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​នគរ ដែល​ធំ​ជាង ហើយ​ពូកែ​ជាង​ឯង ដែល​មាន​ទី​ក្រុង​ធំ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ​ផង

2. ជា​សាសន៍​មាន​មាឌ​ធំ​ខ្ពស់ គឺ​ជា​ពួក​កូន​ចៅ​អ័ណាក់ ដែល​ឯង​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន

3. ដូច្នេះ​នៅ​ថ្ងៃ​នេះ ចូរ​ថា គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​នាំ​មុខ​ឯង​ឆ្លង​ទៅ ទ្រង់​ឧបមា​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស

4. កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បណ្តេញ​គេ ពី​មុខ​ឯង​ចេញ​ហើយ នោះ​កុំ​ឲ្យ​ឯង​នឹក​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​អញ​ចូល​មក​ចាប់​យក​ស្រុក​នេះ ដោយ​ព្រោះ​តែ​អញ​មាន​សេចក្ដី​សុចរិត​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​ទេ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តេញ​គេ ពី​មុខ​ឯង​ចេញ​ទៅ​នោះ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 9