គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 6:19-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ទ្រង់​នឹង​បណ្តេញ​អស់​ទាំង​ខ្មាំង​សត្រូវ​ពី​មុខ​ឯង​ចេញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​ហើយ។

20. កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ឯង​សួរ​ថា អស់​ទាំង​ទី​បន្ទាល់ និង​ច្បាប់ ហើយ​បញ្ញត្ត​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង បាន​បង្គាប់​មក តើ​មាន​ន័យ​ដូច​ម្តេច

21. នោះ​ត្រូវ​ឲ្យ​ឆ្លើយ​ថា ពី​ដើម​យើង​រាល់​គ្នា​ជា​បាវ​បំរើ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា

22. ហើយ​ទ្រង់​បាន​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ដ៏​ជា​ធំ ហើយ​វេទនា​ផង ដល់​ពួក​ស្រុក​អេស៊ីព្ទ និង​ផារ៉ោន ព្រម​ទាំង​វង្សា​របស់​ទ្រង់​ផង នៅ​ភ្នែក​យើង​រាល់​គ្នា

23. ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ ដើម្បី​នឹង​នាំ​ចូល​មក ឲ្យ​បាន​ប្រទាន​ស្រុក​នេះ​មក​យើង ជា​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​យើង

24. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់ ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ ហើយ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សប្បាយ​ជា​ដរាប ហើយ​ឲ្យ​ទ្រង់​បាន​ថែ​រក្សា​ទុក​ជីវិត​យើង​រាល់​គ្នា ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

25. ដូច្នេះ បើ​យើង​ប្រយ័ត្ន និង​កាន់​បញ្ញត្ត​ទាំង​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ដូច​ជា​ទ្រង់​បាន​បង្គាប់​មក នោះ​នឹង​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​យើង​ហើយ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 6