គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 5:27-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. សូម​ឲ្យ​លោក​ចូល​ទៅ​ជិត​ស្តាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក រួច​សូម​លោក​ប្រាប់​មក​យើង​ខ្ញុំ ពី​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក នោះ​យើង​ខ្ញុំ​នឹង​ស្តាប់ ហើយ​ប្រព្រឹត្ត​តាម​ផង។

28. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​របស់​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​ឯង​បាន​និយាយ​មក​អញ​នោះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា អញ​បាន​ឮ​ពាក្យ​របស់​បណ្តា‌ជន​ទាំង​នេះ ដែល​គេ​និយាយ​មក​ឯង​ដែរ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​និយាយ​នោះ​ក៏​ស្រួល​ហើយ

29. ឱ​បើ‌សិន​ជា​គេ​មាន​ចិត្ត​យ៉ាង​នោះ​ជា​ដរាប​ទៅ​អេះ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​របស់​អញ​ប្រយោជន៍​ឲ្យ​គេ និង​ពួក​កូន​ចៅ​គេ បាន​សប្បាយ​នៅ​ជា​រៀង‌រាប​ដរាប​ទៅ

30. ចូរ​ទៅ​ប្រាប់​គេ ឲ្យ​ត្រឡប់​ទៅ​ឯ​ត្រសាល​របស់​គេ​ចុះ

31. តែ​ឯ​ឯង នោះ​ចូរ​ឈរ​នៅ​ទី​នេះ​ជិត​អញ​វិញ អញ​នឹង​ប្រាប់​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​បង្រៀន​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ ឲ្យ​គេ​ទទួល​យក​នោះ

32. ដូច្នេះ​ត្រូវ​ឲ្យ​ប្រយ័ត្ន និង​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​បង្គាប់​មក កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ

33. ត្រូវ​ឲ្យ​ប្រព្រឹត្ត​សព្វ​គ្រប់​តាម​អស់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​បង្គាប់​មក ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​មាន​អាយុ​ជា​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​នឹង​ទទួល​យក​នោះ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 5