គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 5:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ម៉ូសេ​ក៏​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ដែល​អញ​ប្រាប់​នៅ​ត្រចៀក​ឯង​រាល់​គ្នា​ក្នុង​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​បាន​រៀន ហើយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ទាំង​អស់

2. ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​យើង​នៅ​ភ្នំ​ហោរែប

3. ទ្រង់​មិន​បាន​តាំង​សេចក្ដី​សញ្ញា​នេះ​នឹង​ពួក​អយ្យកោ​យើង​ទេ គឺ​បាន​តាំង​នឹង​ខ្លួន​យើង​វិញ គឺ​នឹង​យើង​រាល់​គ្នា​នេះ​ហើយ ដែល​សុទ្ធ​តែ​មាន​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​នេះ

4. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រទល់​មុខ​នឹង​ឯង ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ

5. (នៅ​វេលា​នោះ អញ​បាន​ឈរ​នៅ​ជា​កណ្តាល​ព្រះ‌យេហូវ៉ា​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​បង្ហាញ​ប្រាប់ ពី​ព្រះ‌បន្ទូល​នៃ​ទ្រង់ ដល់​ឯង​រាល់​គ្នា ពី​ព្រោះ​ឯង​បាន​ខ្លាច​ភ្លើង​នោះ ហើយ​មិន​បាន​ឡើង​ទៅ​លើ​ភ្នំ​នោះ​ទេ)។

6. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដែល​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក។

7. កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​មុខ​អញ​ឲ្យ​សោះ។

8. កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​នោះ​ផង

9. ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​ឯង​អញ​ជា​ព្រះ​ប្រចណ្ឌ អញ​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ ដល់​៣​ហើយ​៤​ដំណ​នៃ​អស់​អ្នក​ដែល​ស្អប់​អញ​ផង

10. តែ​អញ​ផ្តល់​សេចក្ដី​សប្បុរស​ដល់​ទាំង​ពាន់​ដំណ​នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​អញ​ទាំង​ប៉ុន្មាន​វិញ។

11. កុំ​ឲ្យ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស ដល់​អ្នក​ណា​ដែល​ចេញ​ព្រះ‌នាម​ទ្រង់​ជា​អសារ​ឥត​ការ​នោះ​ទេ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 5