គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 4:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. គឺ​ពី​ថ្ងៃ​ដែល​ឯង​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ប្រមូល​ពួក​បណ្តា‌ជន​មក​ឯ​អញ នោះ​អញ​នឹង​ឲ្យ​គេ​ឮ​អស់​ទាំង​ពាក្យ​របស់​អញ ដើម្បី​ឲ្យ​គេ​រៀន​ឲ្យ​ចេះ​កោត‌ខ្លាច​ដល់​អញ នៅ​គ្រប់​១​ជីវិត​ដែល​គេ​រស់​នៅ​លើ​ផែនដី ហើយ​ឲ្យ​គេ​បាន​បង្រៀន​ដល់​កូន​ចៅ​គេ​ថែម​ទៀត

11. នោះ​ឯង​រាល់​គ្នា​បាន​ចូល​មក​ឈរ​នៅ​ជិត​ជើង​ភ្នំ ហើយ​ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក និង​ងងឹត​សូន្យ‌សុង​ផង

12. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ឯង​រាល់​គ្នា​ពី​កណ្តាល​ភ្លើង​នោះ ឯង​រាល់​គ្នា​ក៏​បាន​ឮ​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​នោះ តែ​មិន​ឃើញ​រូប​អង្គ​ណា​សោះ គ្រាន់​តែ​ឮ​សំឡេង​ប៉ុណ្ណោះ

13. ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​ដល់​ឯង​រាល់​គ្នា​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រឹត្យ​ទាំង​នោះ ចុះ​ទៅ​បន្ទះ​ថ្ម​២​ផ្ទាំង

14. នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​អញ ឲ្យ​បង្រៀន​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ដល់​ឯង ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក ដែល​ឯង​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក​នោះ។

15. ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន ដ្បិត​ឯង​មិន​បាន​ឃើញ​រូប​អង្គ​បែប​យ៉ាង​ណា នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ឯង ពី​កណ្តាល​ភ្លើង​នៅ​ភ្នំ​ហោរែប​នោះ​ទេ

16. ក្រែង​ឯង​រាល់​គ្នា​បង្ខូច​ខ្លួន ដោយ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​ជា​អង្គ​ណា​១​ផង ទោះ​ជា​ប្រុស ឬ​ស្រី​ក្តី

17. ឬ​ជា​រូប​សត្វ​ណា​ដែល​នៅ​លើ​ផែនដី ឬ​ជា​រូប​សត្វ​ណា​ដែល​ហើរ​នៅ​លើ​អាកាស

18. ឬ​រូប​សត្វ​ណា​ដែល​លូន​វា​នៅ​ដី ឬ​រូប​ត្រី​ណា​ដែល​នៅ​ក្នុង​ទឹក​ក្តី

សូមអានជំពូកពេញលេញ ចោទិយ‌កថា 4