គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 4:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឥឡូវ​នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត ដែល​អញ​បង្រៀន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង ទ្រង់​ប្រទាន​មក

2. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បន្ថែម​បញ្ចូល​អ្វីៗ​ក្នុង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ដល់​ឯង ឬ​កាត់​ចោល​អ្វី​ណា​មួយ​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​មក​ឯង​នេះ

3. ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ ដោយ​ព្រោះ​ដំណើរ​ព្រះ​បាល-ពេអរ ដ្បិត​អស់​អ្នក​ណា​ដែល​បាន​តាម​ព្រះ​បាល-ពេអរ នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បំផ្លាញ​គេ​ពី​ពួក​ឯង​ចេញ

4. តែ​ពួក​ឯង​រាល់​គ្នា ដែល​បាន​នៅ​ជាប់​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នោះ​បាន​រស់​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​វិញ

5. មើល អញ​បាន​បង្រៀន​ច្បាប់​ហើយ​នឹង​បញ្ញត្ត​ដល់​ឯង​រាល់​គ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អញ បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម​នៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ចូល​ទៅ​ទទួល​យក

សូមអានជំពូកពេញលេញ ចោទិយ‌កថា 4