គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 33:16-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. និង​ផល​ថ្ងៃ​វិសេស ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​នឹង​ព្រះ‌គុណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​គុម្ព​បន្លា

17. ឯ​កូន​គោ​របស់​គេ​ដែល​កើត​ជា​ដំបូង នោះ​មាន​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​នៃ​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែនដី​បំផុត គឺ​ជា​ពួក​អេប្រា‌អិម​ទាំង​សល់‌សែន ហើយ​នឹង​ពួក​ម៉ាន៉ាសេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ។

18. ឯ​ពួក​សាប់‌យូល៉ូន នោះ​ក៏​ថា ឱ​សាប់‌យូល៉ូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ ហើយ​អ៊ីសាខារ​អើយ ចូរ​អរ​សប្បាយ​នៅ​ក្នុង​ត្រសាល​ឯង​ចុះ

19. គេ​នឹង​ហៅ​អស់​ទាំង​ពួក​ជន​ឲ្យ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​សុចរិតនៅ​ទី​នោះ ដ្បិត​គេ​នឹង​ជញ្ជក់​ផល​បរិបូរ​ពី​សមុទ្រ និង​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​ពី​ខ្សាច់។

20. ឯ​ពួក​កាឌ់ នោះ​ក៏​ថា សូម​សរសើរ​ដល់​ព្រះ​ដែល​ទ្រង់​ពង្រីក​ឲ្យ​កាឌ់​បាន​ធំ​ទូលាយ គេ​នៅ​ដូច​ជា​សិង្ហ​ញី ហើយ​ក៏​ហែក​ដៃ នឹង​ក្រយៅ​ក្បាល​ផង

21. គេ​បាន​រើស​យក​ចំណែក​ដំបូង​សំរាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ​មាន​ចំណែក​របស់​អ្នក​ដែល​តែង​ច្បាប់ គេ​បាន​មក​ជា​មួយ​នឹង​ពួក​មេ​លើ​បណ្តា‌ជន ក៏​បាន​សំរេច​ការ​តាម​សេចក្ដី​សុចរិត​នៃ​ព្រះ‌យេហូវ៉ា ហើយ​តាម​បញ្ញត្ត​ដែល​ទ្រង់​តាំង​នឹង​ពួក​អ៊ីស្រា‌អែល។

22. ឯ​ពួក​ដាន់ នោះ​ក៏​ថា ដាន់​ជា​កូន​សិង្ហ ដែល​បាន​ហក់​ពី​ស្រុក​បាសាន​មក។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 33