គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 32:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ពី​ព្រោះ​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ​ថា ទ្រង់​ជា​ព្រះ​ដ៏​ធំ​ឧត្តម

4. ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិ‌ធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។

5. គេ​បាន​បង្ខូច​ខ្លួន​ហើយ សេចក្ដី​សៅ‌ហ្មង​របស់​គេ​មិន​មែន​ជា​របស់​ពួក​កូន​ទ្រង់​ទេ គេ​ជា​ដំណ​មនុស្ស​វៀច ហើយ​ក្រវិច‌ក្រវៀន

6. ឱ​ពួក​មនុស្ស​លីលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​ឯង​រាល់​គ្នា​សង​គុណ ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ​អី តើ​ទ្រង់​មិន​មែន​ជា​ព្រះ‌វរ‌បិតា​នៃ​ឯង ដែល​បាន​ទិញ​ឯង​មក​ទេ​ឬ​អី ទ្រង់​បាន​បង្កើត​ឯង ហើយ​តាំង​ឯង​ឡើង​ផង

7. ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​ដំណ​ត​មក ចូរ​សួរ​ឪពុក​ឯង​ចុះ គាត់​នឹង​សំដែង​ឲ្យ​ឯង​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​នៃ​ឯង​ផង គេ​នឹង​ប្រាប់​ដល់​ឯង

8. កាល​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ចែក​មរដក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ទ្រង់​បាន​បំបែក​ពួក​កូន​ចៅ​អ័ដាម​ចេញ​ពី​គ្នា នោះ​ទ្រង់​បាន​ដាក់​ព្រំ​ប្រទល់ ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​អស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

9. ដ្បិត​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យ៉ាកុប​ជា​ចំណែក​មរដក​ទ្រង់

10. ទ្រង់​ឃើញ​លោក​នៅ​តំបន់​ស្ងាត់ ហើយ​នៅ​ទី​រហោ‌ស្ថាន​ជា​ទី​មាន​សុទ្ធ​តែ​សូរ‌សព្ទ​គឹក‌កង នោះ​ទ្រង់​បាន​ព័ទ្ធ​លោក​ជុំវិញ ហើយ​បាន​ថែ‌ទាំ ព្រម​ទាំង​រក្សា​លោក ទុក​ដូច​ជា​ប្រស្រី​ព្រះ‌នេត្រ​របស់​ទ្រង់

11. ឧបមា​ដូច​ជា​សត្វ​ឥន្ទ្រី ដែល​ដាស់‌តឿន​កូន​នៅ​សំបុក ក៏​ហើរ​សំរឹង​ពី​លើ រួច​ត្រដាង​ស្លាប​ទទួល​កូន ទ្រ​នៅ​លើ​ចំអេង​ឡើង

12. ព្រះ‌យេហូវ៉ា​តែ​១​ព្រះ‌អង្គ ទ្រង់​បាន​នាំ​លោក ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​ជា​មួយ​ឡើយ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 32