គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 31:5-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​គេ​មក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​បង្គាប់​ដល់​ឯង​ចុះ

6. ដូច្នេះ​ចូរ​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្ដី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ។

7. ម៉ូសេ​ក៏​ហៅ​យ៉ូស្វេ​មក ប្រាប់​នៅ​ចំពោះ​មុខ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​មាន​កំឡាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ត្រូវ​ឲ្យ​ឯង​ទៅ​ជា​មួយ​នឹង​បណ្តា‌ជន​ទាំង​នេះ ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​ដល់​គេ ហើយ​ត្រូវ​ឲ្យ​គេ​បាន​ស្រុក​នោះ ទុក​ជា​មរដក

8. គឺ​ព្រះ‌យេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ។

9. ម៉ូសេ​ក៏​កត់​ក្រឹត្យ‌វិន័យ​នេះ ប្រគល់​ឲ្យ​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ហើយ​ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ផង

សូមអានជំពូកពេញលេញ ចោទិយ‌កថា 31