គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 29:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ម៉ូសេ លោក​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ដល់​ផារ៉ោន និង​ពួក​មហា‌តលិក ហើយ​នឹង​ស្រុក​ទ្រង់​ទាំង​មូល នៅ​ចំពោះ​ភ្នែក​ឯង​ហើយ

2. គឺ​អស់​ទាំង​ការ​ល្បង​យ៉ាង​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ ព្រម​ទាំង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ដ៏​ធំ​ផង

3. តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ប្រទាន ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​យល់ ឬ​ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ

4. អញ​បាន​នាំ​ឯង​រាល់​គ្នា​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ​ហើយ ឯ​សំលៀក‌បំពាក់​របស់​ឯង នោះ​មិន​បាន​រេច​នៅ​លើ​ខ្លួន​សោះ ហើយ​ស្បែក​ជើង​ឯង​ក៏​មិន​បាន​សឹក​ផង

5. ឯង​រាល់​គ្នា​មិន​បាន​បរិភោគ​នំបុ័ង ឬ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​សោះ ដើម្បី​ឲ្យ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

6. កាល​ឯង​រាល់​គ្នា​បាន​មក​ដល់​ទី​នេះ នោះ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន បាន​ចេញ​មក​ច្បាំង​នឹង​យើង ហើយ​យើង​ក៏​បាន​វាយ​ឈ្នះ​គេ

7. យើង​បាន​ចាប់​យក​ស្រុក​គេ ក៏​ចែក​ជា​មរដក​ដល់​ពួក​រូបេន ពួក​កាឌ់ ហើយ​នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង

8. ដូច្នេះ​ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​នេះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ចំរើន​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ។

9. នៅ​ថ្ងៃ​នោះ ឯង​ទាំង​អស់​គ្នា​កំពុង​ឈរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង គឺ​ទាំង​ពួក​មេ ទាំង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន និង​ពួក​ចាស់‌ទុំ ហើយ​នឹង​ពួក​នាយក​របស់​ឯង​រាល់​គ្នា ជា​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា

សូមអានជំពូកពេញលេញ ចោទិយ‌កថា 29