គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 25:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បើ​កាល​ណា​មាន​មនុស្ស​កើត​រឿង​ទាស់‌ទែង​គ្នា ហើយ​គេ​ប្តឹង‌ផ្តល់​ដល់​ចៅ‌ក្រម​ឲ្យ​ជំនុំ‌ជំរះ​ក្តី​នោះ នោះ​ត្រូវ​ឲ្យ​ចៅ‌ក្រម​តាំង​ឲ្យ​អ្នក​ដែល​សុចរិត បាន​ជា​សុចរិត​ចុះ ហើយ​កាត់​ទោស​ដល់​អ្នក​ដែល​មាន​ទោស​វិញ

2. បើ​អ្នក​មាន​ទោស​នោះ​គួរ​ឲ្យ​វាយ នោះ​ចៅ‌ក្រម​ត្រូវ​ឲ្យ​ដេក​ទៅ ហើយ​ឲ្យ​គេ​វាយ​នៅ​ចំពោះ​មុខ ត្រូវ​វាយ​ឲ្យ​គ្រប់​ចំនួន ល្មម​នឹង​ទោស​អ្នក​នោះ

3. មាន​ច្បាប់​នឹង​វាយ​ដល់​៤០​រំពាត់ មិន​ត្រូវ​ឲ្យ​លើស​ឡើយ ក្រែង​អ្នក​ដែល​ជា​បង​ប្អូន​ឯង​នោះ មើល​ទៅ​ដូច​ជា​ទាប‌ថោក​ពេក​ដល់​ឯង ដោយ​ឯង​វាយ​ជា​ច្រើន​លើស​ប្រមាណ។

4. មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​កំពុង​បញ្ជាន់​ស្រូវ​ឡើយ។

5. កាល​ណា​មាន​បង​ប្អូន​បង្កើត​នៅ​ជា​មួយ​គ្នា ហើយ​ម្នាក់​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្រពន្ធ​របស់​អ្នក​ដែល​ស្លាប់​មិន​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​អ្នក​ក្រៅ​ណា​ទេ ត្រូវ​ឲ្យ​បង ឬ​ប្អូន​ថ្លៃ​ចូល​ទៅ​ឯ​នាង យក​ធ្វើ​ជា​ប្រពន្ធ ហើយ​ត្រូវ​សំរេច​ដល់​នាង តាម​ការ​ដែល​បង ឬ​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ

6. រួច​កូន​ដែល​នាង​បង្កើត​មុន​ដំបូង ត្រូវ​បន្ត​ឈ្មោះ​របស់​អ្នក ដែល​ស្លាប់​ទៅ​ហើយ​នោះ​វិញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់ បាន​លុប​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ឡើយ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 25