ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បើ​កាល​ណា​មាន​មនុស្ស​កើត​រឿង​ទាស់‌ទែង​គ្នា ហើយ​គេ​ប្តឹង‌ផ្តល់​ដល់​ចៅ‌ក្រម​ឲ្យ​ជំនុំ‌ជំរះ​ក្តី​នោះ នោះ​ត្រូវ​ឲ្យ​ចៅ‌ក្រម​តាំង​ឲ្យ​អ្នក​ដែល​សុចរិត បាន​ជា​សុចរិត​ចុះ ហើយ​កាត់​ទោស​ដល់​អ្នក​ដែល​មាន​ទោស​វិញ

2. បើ​អ្នក​មាន​ទោស​នោះ​គួរ​ឲ្យ​វាយ នោះ​ចៅ‌ក្រម​ត្រូវ​ឲ្យ​ដេក​ទៅ ហើយ​ឲ្យ​គេ​វាយ​នៅ​ចំពោះ​មុខ ត្រូវ​វាយ​ឲ្យ​គ្រប់​ចំនួន ល្មម​នឹង​ទោស​អ្នក​នោះ

3. មាន​ច្បាប់​នឹង​វាយ​ដល់​៤០​រំពាត់ មិន​ត្រូវ​ឲ្យ​លើស​ឡើយ ក្រែង​អ្នក​ដែល​ជា​បង​ប្អូន​ឯង​នោះ មើល​ទៅ​ដូច​ជា​ទាប‌ថោក​ពេក​ដល់​ឯង ដោយ​ឯង​វាយ​ជា​ច្រើន​លើស​ប្រមាណ។

4. មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​កំពុង​បញ្ជាន់​ស្រូវ​ឡើយ។

ស្ត្រី​មេម៉ាយ​ដែល​គ្មាន​កូន

5. កាល​ណា​មាន​បង​ប្អូន​បង្កើត​នៅ​ជា​មួយ​គ្នា ហើយ​ម្នាក់​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្រពន្ធ​របស់​អ្នក​ដែល​ស្លាប់​មិន​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​អ្នក​ក្រៅ​ណា​ទេ ត្រូវ​ឲ្យ​បង ឬ​ប្អូន​ថ្លៃ​ចូល​ទៅ​ឯ​នាង យក​ធ្វើ​ជា​ប្រពន្ធ ហើយ​ត្រូវ​សំរេច​ដល់​នាង តាម​ការ​ដែល​បង ឬ​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ

6. រួច​កូន​ដែល​នាង​បង្កើត​មុន​ដំបូង ត្រូវ​បន្ត​ឈ្មោះ​របស់​អ្នក ដែល​ស្លាប់​ទៅ​ហើយ​នោះ​វិញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់ បាន​លុប​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ឡើយ

7. តែ​បើ​អ្នក​នោះ​មិន​ចូល​ចិត្ត​នឹង​យក​ប្រពន្ធ​របស់​គាត់​ទេ នោះ​ត្រូវ​ឲ្យ​នាង​ចូល​ទៅ​ឯ​ពួក​ចាស់‌ទុំ ត្រង់​ទ្វារ​ក្រុង​ប្តឹង​ថា ប្អូន​ថ្លៃ​ខ្ញុំ​មិន​ព្រម​ភ្ជាប់​ឈ្មោះ​ឲ្យ​បង​ខ្លួន ក្នុង​សាសន៍​អ៊ីស្រា‌អែល​ទេ គាត់​មិន​ចង់​សំរេច​ដល់​ខ្ញុំ​តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ​សោះ

8. នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ត្រូវ​ហៅ​អ្នក​នោះ​មក​និយាយ​គ្នា តែ​បើ​គាត់​នៅ​តែ​ថា ខ្ញុំ​មិន​ចូល​ចិត្ត​យក​នាង​ទេ

9. នោះ​ប្រពន្ធ​របស់​បង​ត្រូវ​ចូល​ទៅ​ជិត​អ្នក​នោះ នៅ​មុខ​ពួក​ចាស់‌ទុំ ដោះ​ស្បែក​ជើង​ពី​អ្នក​នោះ​ចេញ រួច​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គេ ហើយ​និយាយ​ថា ត្រូវ​តែ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ នឹង​មនុស្ស​ណា​ដែល​មិន​ព្រម​បន្ត​ពូជ​ឲ្យ​បង​ខ្លួន

10. រួច​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​អ្នក​នោះ​ថា ជា​គ្រួ​មនុស្ស​ដែល​ត្រូវ​គេ​ដោះ​ស្បែក​ជើង​ចេញ។

ការ​ហាម​ឃាត់​នៅ​ពេល​ឈ្លោះ​ប្រកែក​គ្នា

11. បើ​កាល​ណា​មនុស្ស​កំពុង​តែ​ប្រវាយ​គ្នា ហើយ​ប្រពន្ធ​អ្នក​មួយ​ចូល​មក​ចង់​ជួយ​ដោះ​ប្ដី​ខ្លួន ពី​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​វាយ រួច​នាង​លូក​ដៃ​ទៅ​ចាប់​ត្រង់​កេរ‌ខ្មាស​របស់​អ្នក​នោះ

12. នោះ​ត្រូវ​ឲ្យ​កាប់​ដៃ​នាង​ចេញ មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​មើល​ប្រណី​នាង​ទេ។

ជញ្ជីង និង​រង្វាល់​ត្រឹម‌ត្រូវ

13. នៅ​ក្នុង​ថង់​ឯង មិន​ត្រូវ​មាន​កូន​ជញ្ជីង​២​យ៉ាង គឺ​១​ធ្ងន់​១​ស្រាល​ឡើយ

14. ក៏​មិន​ត្រូវ​មាន​រង្វាល់​២​យ៉ាង​១​ធំ​១​តូច នៅ​ក្នុង​ផ្ទះ​ឯង​ដែរ

15. ត្រូវ​ឲ្យ​មាន​កូន​ជញ្ជីង​ត្រឹម‌ត្រូវ​ពេញ​ទំងន់ និង​រង្វាល់​ត្រឹម‌ត្រូវ​ពេញ​ខ្នាត​ដែរ ដើម្បី​ឲ្យ​ឯង​មាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ

16. ដ្បិត​អស់​អ្នក​ណា​ដែល​ធ្វើ​យ៉ាង​នោះ គឺ​ដែល​ប្រព្រឹត្ត​ការ​ដ៏​ទុច្ចរិត នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ណាស់។

ជន‌ជាតិ​អាម៉ា‌លេក​ជា​សត្រូវ​សួរ​ពូជ

17. ចូរ​នឹក​ចាំ ពី​ការ​ដែល​សាសន៍​អាម៉ា‌លេក​បាន​ធ្វើ​ដល់​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ

18. គឺ​គេ​បាន​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​អស់​កំឡាំង ហើយ​ល្វើយ គេ​បាន​វាយ​ពួក​អ្នក​ខ្សោយ​ដែល​ដើរ​ខាង​ក្រោយ ឥត​មាន​កោត‌ខ្លាច​ដល់​ព្រះ​សោះ

19. ដូច្នេះ​កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ឲ្យ​ឈប់​សំរាក​ខាង​ឯ​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ឯង​ចាប់​យក​ជា​មរដក​ហើយ នោះ​ត្រូវ​ឲ្យ​លុប​សេចក្ដី​នឹក​ចាំ​ចំពោះ​សាសន៍​អាម៉ា‌លេក ពី​ក្រោម​មេឃ​ចេញ កុំ​ឲ្យ​ឯង​ភ្លេច​នឹង​ធ្វើ​ការ​នេះ​ឡើយ។