គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 23:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​អ្នក​ណា​ដែល​ត្រូវ​របួស​ត្រង់​ពង ឬ​កាត់​ស្វាស​ចេញ នោះ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

2. ហើយ​មិន​ត្រូវ​ឲ្យ​កូន​សហាយ​ណា ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ព្រម​ទាំង​កូន​ចៅ​គេ​រហូត​ដល់​១០​ដំណ​ផង។

3. សាសន៍​អាំម៉ូន ឬ​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ព្រម​ទាំង​កូន​ចៅ​គេ​រហូត​ដល់​១០​ដំណ​ផង

4. ពី​ព្រោះ​កាល​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​គេ​មិន​បាន​យក​អាហារ និង​ទឹក​មក​ទទួល​ឯង​តាម​ផ្លូវ​ទេ ហើយ​គេ​បាន​ជួល​បាឡាម ជា​កូន​បេអ៊រ មក​ពី​ពេថោរ នៅ​ស្រុក​អើរ៉ាម-ន៉ាហារេម ដើម្បី​នឹង​ដាក់​បណ្តាសា​ដល់​ឯង

5. ប៉ុន្តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​មិន​ព្រម​ស្តាប់​តាម​បាឡាម​ទេ គឺ​ទ្រង់​បាន​ផ្លាស់​សេចក្ដី​បណ្តាសា​នោះ ឲ្យ​ទៅ​ជា​ពរ​ដល់​ឯង​វិញ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ឯង

6. ដូច្នេះ​មិន​ត្រូវ​ឲ្យ​ឯង​រក​សេចក្ដី​សុខ​ឲ្យ​គេ ឬ​ឲ្យ​គេ​ចំរើន​ឡើង​ឡើយ នៅ​ជា​រៀង‌រាប​ត​ទៅ។

7. មិន​ត្រូវ​ឲ្យ​ស្អប់​ខ្ពើម ដល់​សាសន៍​អេដំម​ណា​មួយ​ឡើយ ដ្បិត​គេ​ជា​បង​ប្អូន​នឹង​ឯង ក៏​មិន​ត្រូវ​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ឡើយ ដ្បិត​ពី​ដើម ឯង​ជា​ពួក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ស្រុក​គេ

8. ឯ​ចៅ‌ទួត​ដែល​កើត​ពី​ពូជ​គេ​នោះ​នឹង​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​បាន។

9. កាល​ណា​ឯង​ទៅ​បោះ​ទ័ព ទាស់​នឹង​ពួក​ខ្មាំង​សត្រូវ នោះ​ត្រូវ​ឲ្យ​រក្សា​ខ្លួន​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់

10. បើ‌សិន​ជា​មាន​មនុស្ស​ណា​ក្នុង​ពួក​ឯង​ដែល​មិន​ស្អាត ដោយ​ព្រោះ​ការ​អ្វី​ដែល​លោ​តែ​កើត​ដល់​ខ្លួន នៅ​ពេល​យប់ ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ក្រៅ មិន​ត្រូវ​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​ទេ

11. តែ​ដល់​ពេល​ល្ងាច អ្នក​នោះ​ត្រូវ​ងូត​ទឹក​ចេញ រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ​បាន

12. ត្រូវ​ឲ្យ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ជា​ទី​សំរាប់​នឹង​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 23