គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 22:16-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. រួច​ត្រូវ​ឲ្យ​ឪពុក​នាង​ជំរាប​ដល់​ពួក​ចាស់‌ទុំ​ថា ខ្ញុំ​បាន​ឲ្យ​កូន​ខ្ញុំ​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​នេះ តែ​គេ​បែរ​ជា​ស្អប់​វិញ

17. ហើយ​មើល គេ​បាន​និយាយ​បរិហារ‌កេរ្តិ៍​ពី​នាង​ថា មិន​ឃើញ​នាង​បរិសុទ្ធ​ទេ តែ​មើល​មាន​ទី​សំគាល់​នេះ​ពី​សេចក្ដី​បរិសុទ្ធ​របស់​កូន​ខ្ញុំ​ស្រាប់ នោះ​ត្រូវ​លា​សំពត់​នោះ​នៅ​មុខ​ចាស់‌ទុំ​នៃ​ទី​ក្រុង

18. រួច​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ចាប់​យក​អ្នក​នោះ​ទៅ​វាយ‌ផ្ចាល​ចេញ

19. ហើយ​ត្រូវ​ពិន័យ​លក់​អ្នក​នោះ​១០០​រៀល ឲ្យ​ដល់​ឪពុក​នាង ដោយ​ព្រោះ​បាន​នាំ​បង្ខូច​ឈ្មោះ​នាង​ក្រមុំ​ម្នាក់​នៃ​សាសន៍​អ៊ីស្រា‌អែល រួច​នាង​នោះ​នឹង​នៅ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត

20. តែ​បើ​ការ​នោះ​ពិត​មែន ហើយ​រក​ទី​សំគាល់​ពី​សេចក្ដី​បរិសុទ្ធ​របស់​នាង​មិន​បាន

21. នោះ​ត្រូវ​ឲ្យ​គេ​នាំ​នាង​ចេញ ទៅ​ឯ​មាត់​ទ្វារ​ផ្ទះ​ឪពុក ហើយ​ត្រូវ​ឲ្យ​មនុស្ស​នៅ​ក្រុង​នោះ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ ដ្បិត​នាង​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយ​ក្នុង​ពួក​អ៊ីស្រា‌អែល ដោយ​បាន​ធ្វើ​ឲ្យ​ខូច​សេចក្ដី​បរិសុទ្ធ កាល​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​ខ្លួន​នៅ​ឡើយ គឺ​យ៉ាង​នោះ​ដែល​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ។

22. បើ​ដែល​ឃើញ​អ្នក​ណា​កំពុង​តែ​រួម‌ដំណេក និង​ស្ត្រី​ដែល​មាន​ប្ដី​ហើយ នោះ​អ្នក​ទាំង​២​ត្រូវ​ស្លាប់ គឺ​ទាំង​ប្រុស​ដែល​ដេក​នឹង​នាង ព្រម​ទាំង​នាង​នោះ​ផង គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​បំបាត់​សេចក្ដី​អាក្រក់ ពី​ពួក​អ៊ីស្រា‌អែល​ចេញ។

23. បើ​មាន​ស្រី​ក្រមុំ​ណា ដែល​មាន​គេ​ដណ្តឹង​ហើយ​ស្រាប់​តែ​មាន​ប្រុស​ណា​ប្រទះ​ឃើញ​នាង នៅ​ក្នុង​ទី​ក្រុង​ហើយ​ចាប់​យក​ទៅ​រួម​ដំណេក​នឹង​នាង

24. នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​អ្នក​ទាំង​២ ចេញ​ទៅ​ឯ​ទ្វារ​ក្រុង ចោល​សំឡាប់​នឹង​ថ្ម​ទៅ គឺ​នាង​នោះ ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង តែ​មិន​បាន​ស្រែក​សោះ ហើយ​មនុស្ស​ប្រុស​នោះ ដោយ​ព្រោះ​បាន​បន្ទាប‌បន្ថោក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ

25. ប៉ុន្តែ​បើ​មនុស្ស​ប្រុស​នោះ បាន​ប្រទះ​ឃើញ​នាង ដែល​មាន​គេ​ដណ្តឹង​ហើយ នៅ​ឯ​ទី​វាល​វិញ រួច​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ នោះ​ត្រូវ​ស្លាប់​តែ​ខាង​ប្រុស​ដែល​បាន​ដេក​នឹង​នាង​ប៉ុណ្ណោះ

26. តែ​ឯ​នាង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ទោស​អ្វី​ឡើយ នាង​គ្មាន​បាប​ណា​ដែល​គួរ​ឲ្យ​ស្លាប់​ទេ ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​កាល​មនុស្ស​ណា​មួយ ស្ទុះ​ទៅ​សំឡាប់​អ្នក​ជិត​ខាង​ខ្លួន​ដូច្នោះ​ដែរ

27. ដ្បិត​ប្រុស​នោះ​ឃើញ​នាង​នៅ​ឯ​ទី​វាល ហើយ​នាង​ដែល​មាន​គេ​ដណ្តឹង​បាន​ស្រែក​ឡើង​ដែរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 22