គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 20:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នោះ​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​គេ​ថា តើ​មាន​មនុស្ស​ណា​ដែល​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​មិន​ទាន់​ឡើង​នៅ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​ឡើង​ទៅ​នៅ​វិញ

6. តើ​មាន​មនុស្ស​ណា​បាន​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​មិន​ទាន់​បេះ​ផ្លែ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​បេះ​ផ្លែ​នោះ​វិញ

7. តើ​មាន​មនុស្ស​ណា​បាន​ដណ្តឹង​ប្រពន្ធ ហើយ​មិន​ទាន​រៀប‌ការ​នៅ​ឡើយ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចំបាំង ហើយ​មាន​ម្នាក់​ទៀត​យក​នាង​នោះ​វិញ

8. រួច​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​ទៀត​ថា តើ​មាន​មនុស្ស​ណា​ដែល​ខ្លាច ហើយ​មាន​ចិត្ត​តក់‌ស្លុត​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​បង​ប្អូន​ខ្លួន​មាន​ចិត្ត​រលាយ​តាម​អ្នក​នោះ​ដែរ

9. កាល​ណា​ពួក​នាយក​បាន​សួរ​គេ​សព្វ​គ្រប់​ហើយ នោះ​ត្រូវ​តាំង​ឲ្យ​មាន​មេ‌ទ័ព សំរាប់​ឲ្យ​ត្រួត​លើ​បណ្តា​ទ័ព។

10. កាល​ណា​ឯង​ចូល​ទៅ​ជិត រៀប​នឹង​ច្បាំង​នឹង​ទី​ក្រុង​ណា នោះ​ត្រូវ​ប្រកាស​ប្រាប់​សេចក្ដី​មេត្រី​ដល់​គេ​ជា​មុន

11. បើ‌សិន​ជា​ពួក​ក្រុង​នោះ​ឆ្លើយ​មក​ថា ចង់​មេត្រី​នឹង​ឯង ហើយ​គេ​បើក​ឲ្យ​ឯង​ចូល នោះ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ទី​ក្រុង​នោះ បាន​ចំណុះ ហើយ​បំរើ​ឯង

12. តែ​បើ​គេ​មិន​ព្រម​ចង​មេត្រី​នឹង​ឯង​ទេ គឺ​បែរ​ជា​ច្បាំង​ត​វិញ នោះ​ត្រូវ​ឲ្យ​ឯង​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ចុះ

13. ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​ទី​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ត្រូវ​ឲ្យ​កាប់​ពួក​ប្រុសៗ​ទាំង​អស់​ដោយ​មុខ​ដាវ​ទៅ

14. តែ​ឯ​ពួក​ស្រីៗ និង​កូន​ក្មេង ព្រម​ទាំង​ហ្វូង​សត្វ ហើយ​របស់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ​ដែល​ជា​របឹប​ទាំង​អស់ នោះ​ត្រូវ​ចាប់​យក​មក​សំរាប់​ឯង​វិញ ហើយ​ត្រូវ​បរិភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ

15. ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ ដល់​គ្រប់​ទាំង​ទី​ក្រុង​ដែល​នៅ​ឆ្ងាយៗ​ពី​ឯង​ដែល​មិន​មែន​ជា​ទី​ក្រុង របស់​ពួក​សាសន៍​ទាំង​នេះ​ទេ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 20