គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 18:15-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង ពី​ពួក​បង​ប្អូន​ឯង ឲ្យ​ដូច​ជា​អញ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​តាម​អ្នក​នោះ​ចុះ

16. តាម​គ្រប់​ទាំង​សេចក្ដី ដែល​ឯង​បាន​សូម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប នៅ​ថ្ងៃ​ដែល​ប្រជុំ​នោះ​ថា សូម​កុំ​ឲ្យ​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ ឬ​ឃើញ​ភ្លើង​ដ៏​ធំ​នេះ​ទៀត​ឡើយ ក្រែង​ខ្ញុំ​ត្រូវ​ស្លាប់

17. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​អញ​ថា សេចក្ដី​ដែល​គេ​ថា នោះ​បាន​ថា​ត្រូវ​ហើយ

18. អញ​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង​ពី​ពួក​បង​ប្អូន​គេ សំរាប់​គេ ឲ្យ​ដូច​ឯង ហើយ​អញ​នឹង​ដាក់​ពាក្យ​អញ​ទៅ​ក្នុង​មាត់​ហោរា​នោះ អ្នក​នោះ​នឹង​ប្រាប់​ដល់​គេ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​នឹង​បង្គាប់​មក

19. ដូច្នេះ​បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​អញ ដែល​ហោរា​នោះ​នឹង​ពោល ដោយ​នូវ​ឈ្មោះ​អញ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​គេ។

20. ប៉ុន្តែ​ហោរា​ណា​ដែល​នឹង​និយាយ​ប្រាប់​អ្វី តាម​តែ​អំពើ​ចិត្ត ដោយ​នូវ​ឈ្មោះ​អញ ជា​សេចក្ដី​ដែល​អញ​មិន​បាន​បង្គាប់​ឲ្យ​សោះ ឬ​ដែល​នឹង​និយាយ​ដោយ​នូវ​ឈ្មោះ​ព្រះ​ដទៃ ហោរា​នោះ​នឹង​ត្រូវ​ស្លាប់

21. បើ​ឯង​គិត​ក្នុង​ចិត្ត​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដឹង​ជា​ពាក្យ​ណា ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល

សូមអានជំពូកពេញលេញ ចោទិយ‌កថា 18