គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 18:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ពួក​លេវី​ដ៏​ជា​សង្ឃ គឺ​ពូជ​អំបូរ​លេវី​គ្រប់​គ្នា​មិន​ត្រូវ​ឲ្យ​គេ​មាន​ចំណែក ឬ​មរដក ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល​ឡើយ ត្រូវ​ឲ្យ​គេ​រស់​ដោយ​បរិភោគ​ដង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​មរដក​របស់​ទ្រង់​វិញ

2. មិន​ត្រូវ​ឲ្យ​គេ​មាន​មរដក​នៅ​ជា​មួយ​នឹង​បង​ប្អូន​គេ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ស្រាប់

3. នេះ​ជា​ចំណែក​ដែល​បណ្តា‌ជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ត្រូវ​ឲ្យ​ដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាម និង​ពោះ​ធំ​ផង

4. ព្រម​ទាំង​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​រោម​ចៀម​របស់​ឯង ដែល​កាត់​មុន​ដំបូង​ដែរ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 18