គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 17:10-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​តាម​ដែល​ពួក​អ្នក​នោះ​នឹង​បង្ហាញ​មក​ឯង ពី​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស ហើយ​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​ទាំង​នោះ​នឹង​បង្រៀន​ដល់​ឯង​ចុះ

11. គឺ​ត្រូវ​ឲ្យ​ឯង​កាត់​សេចក្ដី​ឲ្យ​ត្រូវ ដូច​ជា​ច្បាប់​ដែល​អ្នក​ទាំង​នោះ​នឹង​បង្រៀន​ដល់​ឯង ហើយ​តាម​សេចក្ដី​យុត្តិ‌ធម៌​ដែល​អ្នក​ទាំង​នោះ​នឹង​ប្រាប់​ដល់​ឯង​ផង មិន​ត្រូវ​ឲ្យ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​សេចក្ដី ដែល​អ្នក​ទាំង​នោះ​នឹង​បង្ហាញ​នោះ​ឡើយ។

12. ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត ឥត​ស្តាប់​តាម​សង្ឃ​ដែល​ឈរ​បំរើ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​ទី​នោះ ឬ​តាម​ចៅ‌ក្រម​ផង អ្នក​នោះ​នឹង​ត្រូវ​ទោស​ដល់​ស្លាប់ ត្រូវ​ឲ្យ​បំបាត់​សេចក្ដី​អាក្រក់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ

13. នោះ​បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ឮ រួច​នឹង​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត​ទៀត។

14. កាល​ណា​ឯង​បាន​ទៅ​ដល់​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ ហើយ​ចាប់​យក​បាន​ព្រម​ទាំង​តាំង​ទី​លំនៅ​អាស្រ័យ​នៅ​ផង រួច​ជំនុំ​គ្នា​ថា យើង​នឹង​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ដែរ

15. នោះ​ត្រូវ​តាំង​អ្នក​ណា​មួយ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស គឺ​ត្រូវ​លើក​ម្នាក់​ក្នុង​ពួក​បង​ប្អូន​ឯង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ឯង​ចុះ គ្មាន​ច្បាប់​នឹង​តាំង​អ្នក​ប្រទេស​ក្រៅ​ណា ដែល​មិន​មែន​ជា​បង​ប្អូន​ឯង ឲ្យ​គ្រប់​គ្រង​លើ​ឯង​ឡើយ

16. កុំ​បី​តែ​ឲ្យ​ស្តេច​នោះ​ចំរើន​សេះ​ជា​ច្រើន​សំរាប់​ខ្លួន ឬ​បណ្តាល​ឲ្យ​បណ្តា‌ជន​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ជា​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ តាម​ផ្លូវ​នោះ​ទៀត​ឲ្យ​សោះ

17. ក៏​មិន​ត្រូវ​ឲ្យ​ស្តេច​នោះ​យក​ភរិយា​ជា​ច្រើន​ដែរ ដើម្បី​កុំ​ឲ្យ​មាន​ចិត្ត​ងាក​បែរ​ចេញ​ទៅ​ឡើយ ក៏​មិន​ត្រូវ​ប្រមូល​ប្រាក់​មាស​ជា​ច្រើន​លើស‌លប់​ដែរ។

18. កាល​ណា​ស្តេច​នោះ បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​ហើយ នោះ​ត្រូវ​ឲ្យ​ចម្លង​ក្រឹត្យ‌វិន័យ តាម​គម្ពីរ​ដែល​នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ទុក​ក្នុង​សៀវភៅ​សំរាប់​ខ្លួន

19. ត្រូវ​ឲ្យ​សៀវភៅ​នោះ​នៅ​ជា​មួយ​នឹង​ខ្លួន ហើយ​ត្រូវ​មើល​រាល់​តែ​ថ្ងៃ​ជានិច្ច អស់​១​ជីវិត​ផង ដើម្បី​នឹង​ទំលាប់​ខ្លួន ឲ្យ​ចេះ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ប្រយោជន៍​ឲ្យ​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

សូមអានជំពូកពេញលេញ ចោទិយ‌កថា 17