គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

៣ យ៉ូហាន 1:1-10 Khmer Standard Version (KHSV)

1. ខ្ញុំ​ជា​ចាស់​ទុំ សូម​ជម្រាប​មក​ប្អូន​កៃយុស​ជា​ទី​ស្រឡាញ់​ដែល​ខ្ញុំ​ស្រឡាញ់​តាម​សេចក្ដី​ពិត។

2. ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​ចំពូក​ទាំង​អស់ គឺ​ឲ្យ​ប្អូន​មាន​សុខ‌ភាព​ល្អ​បរិបូណ៌ ដូច​ព្រលឹង​របស់​ប្អូន ដែល​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ហើយ​នោះ​ដែរ។

3. នៅ​ពេល​បង‌ប្អូន​យើង​មក​ដល់ ហើយ​រៀប​រាប់​ប្រាប់​ខ្ញុំ​ថា ប្អូន​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ពិត ដូច​ប្អូន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ជា‌និច្ច​នោះ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។

4. គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​ខ្លាំង​ជាង​បាន​ឮ​ថា កូន​ចៅ​របស់​ខ្ញុំ​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​នោះ​ឡើយ។

5. ប្អូន​ជា​ទី​ស្រឡាញ់ ប្អូន​ប្រព្រឹត្ត​ស្រប​តាម​ជំនឿ​របស់​ប្អូន​មែន គឺ​បាន​ជួយ​ទំនុក​បម្រុង​បង‌ប្អូន​យើង ទោះ​បី​គេ​ជា​ជន​បរទេស​ក៏​ដោយ។

6. បង‌ប្អូន​ទាំង​នោះ​បាន​ផ្ដល់​សក្ខីភាព នៅ​មុខ​ក្រុម‌ជំនុំ អំពី​សេចក្ដី​ស្រឡាញ់​របស់​ប្អូន។ ពេល​ពួក​គេ​ចេញ​ដំណើរ​ទៅ សូម​ប្អូន​ជួយ​ផ្គត់‌ផ្គង់​គេ​តាម​របៀប ដែល​គួរ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់​ផង

7. ដ្បិត​គេ​ធ្វើ​ដំណើរ​ទៅ​នោះ ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ហ្នឹង​ហើយ ហើយ​គេ​ពុំ​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ទេ។

8. ដូច្នេះ យើង​ត្រូវ​តែ​ជួយ​ទំនុក​បម្រុង​មនុស្ស​បែប​នេះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​រួម​ជា​មួយ​សេចក្ដី​ពិត​ដែរ។

9. ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី​មក​ជូន​ក្រុម‌ជំនុំ* តែ​ឌីអូ‌ត្រែប​ដែល​ចូល​ចិត្ត​ធ្វើ​ធំ​ជាង​គេ ពុំ​ព្រម​ទទួល​ស្គាល់​យើង​ទេ។

10. ដូច្នេះ កាល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​រំឭក​ពី​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត គឺ​គាត់​ដើរ​និយាយ​បរិហារ​អាក្រក់​ពី​យើង។ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​បាន​បដិសេធ​មិន​ព្រម​ទទួល​បង‌ប្អូន​យើង​ទេ ព្រម​ទាំង​ឃាត់​ឃាំង​អស់​អ្នក​ដែល​ចង់​ទទួល មិន​ឲ្យ​ទទួល និង​ដេញ​គេ​ចេញ​ពី​ក្រុម‌ជំនុំ​ថែម​ទៀត​ផង។

សូមអានជំពូកពេញលេញ ៣ យ៉ូហាន 1