គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ យ៉ូហាន 1:9-13 Khmer Standard Version (KHSV)

9. អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌គ្រិស្ដ* គឺ​ទៅ​ហួស អ្នក​នោះ​គ្មាន​ព្រះ‌ជា‌ម្ចាស់​គង់​ជា​មួយ​ទេ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌គ្រិស្ដ ទើប​មាន​ព្រះ‌បិតា និង​ព្រះ‌បុត្រា​គង់​ជា​មួយ។

10. ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​រក​អ្នក​រាល់​គ្នា តែ​មិន​នាំ​ព្រះ‌ឱវាទ​នេះ​មក​ទេ កុំ​ទទួល​គេ​នៅ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជម្រាប​សួរ​គេ​ផង

11. ដ្បិត​អ្នក​ណា​ជម្រាប​សួរ​មនុស្ស​បែប​នេះ​ក៏​ដូច​ជា​សម​គំនិត​នឹង​អំពើ​អាក្រក់​របស់​គេ​ដែរ។

12. ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​ជម្រាប​អ្នក​រាល់​គ្នា តែ​ខ្ញុំ​មិន​ចង់​សរសេរ​ផ្ញើ​មក តាម​រយៈ​ក្រដាស និង​ទឹក​ខ្មៅ​នេះ​ទេ គឺ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នក​រាល់​គ្នា និយាយ​ផ្ទាល់​មាត់​តែ​ម្ដង ដើម្បី​ឲ្យ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។

13. កូន​ចៅ​បង​ស្រី​របស់​លោក​ស្រី គឺ​បង​ស្រី​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​នោះ ក៏​សូម​ជម្រាប​សួរ​មក​លោក​ស្រី​ដែរ។

សូមអានជំពូកពេញលេញ ២ យ៉ូហាន 1