គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ យ៉ូហាន 1:8-11 Khmer Standard Version (KHSV)

8. ចូរ​មើល​គ្នា​ឯង​ឲ្យ​មែន​ទែន ក្រែង​ខូច​ផល​ប្រយោជន៍​នៃ​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ។ ផ្ទុយ​ទៅ​វិញ ចូរ​ខំ​ឲ្យ​បាន​ទទួល​រង្វាន់​ដ៏​បរិបូណ៌។

9. អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌គ្រិស្ដ* គឺ​ទៅ​ហួស អ្នក​នោះ​គ្មាន​ព្រះ‌ជា‌ម្ចាស់​គង់​ជា​មួយ​ទេ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌គ្រិស្ដ ទើប​មាន​ព្រះ‌បិតា និង​ព្រះ‌បុត្រា​គង់​ជា​មួយ។

10. ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​រក​អ្នក​រាល់​គ្នា តែ​មិន​នាំ​ព្រះ‌ឱវាទ​នេះ​មក​ទេ កុំ​ទទួល​គេ​នៅ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជម្រាប​សួរ​គេ​ផង

11. ដ្បិត​អ្នក​ណា​ជម្រាប​សួរ​មនុស្ស​បែប​នេះ​ក៏​ដូច​ជា​សម​គំនិត​នឹង​អំពើ​អាក្រក់​របស់​គេ​ដែរ។

សូមអានជំពូកពេញលេញ ២ យ៉ូហាន 1