គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ យ៉ូហាន 1:2-8 Khmer Standard Version (KHSV)

2. ព្រោះ​តែ​សេចក្ដី​ពិត​នៅ​ជាប់​នឹង​យើង​ឥឡូវ​នេះ ហើយ​ក៏​នឹង​នៅ​ជា​មួយ​យើង រៀង​រហូត​អស់‌កល្ប​ជា‌និច្ច។

3. សូម​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា និង​ព្រះ‌យេស៊ូ‌គ្រិស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​មក​យើង ក្នុង​សេចក្ដី​ពិត និង​ក្នុង​សេចក្ដី​ស្រឡាញ់។

4. ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​របស់​លោក​ស្រី​មួយ​ចំនួន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត ស្រប​តាម​បទ‌បញ្ជា​ដែល​យើង​បាន​ទទួល​ពី​ព្រះ‌បិតា​មក។

5. ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​ស្រី​ថា យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា​ថ្មី​ផ្ញើ​មក​ជូន​ទេ នេះ​គឺ​ជា​បទ‌បញ្ជា​ដែល​យើង​បាន​ទទួល តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។

6. សេចក្ដី​ស្រឡាញ់​មាន​ដូច​ត​ទៅ: យើង​ត្រូវ​តែ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន។ នេះ​ហើយ​ជា​បទ‌បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។

7. មាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​នាក់​បាន​ចូល​មក​ក្នុង​លោក​នេះ ពួក​គេ​ពុំ​ទទួល​ស្គាល់​ថា ព្រះ‌យេស៊ូ​គ្រិស្ដ*​បាន​យាង​មក​ជា​មនុស្ស​ទេ។ ជន​ប្រភេទ​នេះ​ហើយ​ដែល​ជា​អ្នក​បោក​បញ្ឆោត និង​ជា​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ដ។

8. ចូរ​មើល​គ្នា​ឯង​ឲ្យ​មែន​ទែន ក្រែង​ខូច​ផល​ប្រយោជន៍​នៃ​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ។ ផ្ទុយ​ទៅ​វិញ ចូរ​ខំ​ឲ្យ​បាន​ទទួល​រង្វាន់​ដ៏​បរិបូណ៌។

សូមអានជំពូកពេញលេញ ២ យ៉ូហាន 1